ភាគីប្រឆាំងនៅស៊ីរីធ្វើពហិការកិច្ចចរចារដែលស្នើឡើងដោយអ.ស.ប
(VOVworld)-ក្នុងរាល់ការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយ សម្រាប់
វិបត្តិនៅស៊ីរី បេសកជនពិសេសអ.ស.ប Staffan de Mistura ទើបនឹង មានការជួប
សន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិស៊ីរី (SNC) ជាក្រុមប្រឆាំង និរទេសធំបំផុត
នៅស៊ីរី លោក Khaled Khoja បានឯកភាពអំពីសារៈសំខាន់ក៏ ដូចជាលក្ខណៈចាំបាច់
នៃការស្វែងរកដំណោះស្រាយសន្តិភាពមួយសម្រាប់ ស្ថានការណ៍ជំលោះនាបច្ចុប្បន្ន
នៅស៊ីរី។ ប៉ុន្តែនាថ្ងៃទី១១តុលា SNC បានប្រ កាសធ្វើពហិការកិច្ចចរចារដែលស្នើឡើង
ដោយលោក Mistura។ ហេតុផលដែល SNC នាំចេញគឺព្រួយបារម្ភទៅលើផែន
ការរបស់លោក Mistura ក៏ដូចជាយុទ្ធនាការវាយប្រហារភេរវកម្មរបស់រុស្ស៊ីនៅស៊ីរី។ក្នុងសេចក្តីប្រកាសមួយ SNC បានឲ្យដឹង ថា ក្រុមនេះបានសម្រេចមិនចូលរួម
បណ្តាក្រុមពិគ្រោះយោបល់ និងចាត់ទុកការ គោរពសេចក្តីថ្លែងការណ៍ហ្សឺណែវ
និងសេចក្តីសម្រេចចិត្តមួយចំនួនរបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាការ
បញ្ចប់រាល់ការវាយប្រហារតាមជើងអាកាស របស់រុស្ស៊ីជាមូលដ្ឋានដើម្បីចាប់
ផ្តើមឡើងវិញដំណើរការចរចារ៕