ភាគីប្រឆាំងស៊ីរីឯកភាពចាត់បញ្ជូនគណៈប្រតិភូឯកភាពចូលរួមកិច្ចចរចារហ្សឺណែវ

(VOVWORLD) -នាថ្ងៃទី ២៤ វិច្ឆិកា ភាគីប្រឆាំងដែលត្រូវបែកបាក់របស់ស៊ីរីបានប្រកាសថាខ្លួនសម្រេចបានកិច្ចព្រមព្រៀងអំពីការចាត់បញ្ជូនគណៈប្រតិភូរួមនៃក្រុម ចំនួន ៥០ ឲ្យចូលរួមកិច្ចចរចាសន្តិភាព ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តិទៅនាសប្ដាហ៍ខាងមុខ នៅហ្សឺណែវ  (ស្វ៊ីស)។ 
ភាគីប្រឆាំងស៊ីរីឯកភាពចាត់បញ្ជូនគណៈប្រតិភូឯកភាពចូលរួមកិច្ចចរចារហ្សឺណែវ - ảnh 1ភាគីប្រឆាំងស៊ីរីឯកភាពចាត់បញ្ជូនគណៈប្រតិភូឯកភាពចូលរួមកិច្ចចរចារហ្សឺណែវ 

នាថ្ងៃទី ២៤ វិច្ឆិកា ភាគីប្រឆាំងដែលត្រូវបែកបាក់របស់ស៊ីរីបានប្រកាសថាខ្លួនសម្រេចបានកិច្ចព្រមព្រៀងអំពីការចាត់បញ្ជូនគណៈប្រតិភូរួមនៃក្រុម ចំនួន ៥០ ឲ្យចូលរួមកិច្ចចរចាសន្តិភាព ដែលដឹកនាំដោយអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តិទៅនាសប្ដាហ៍ខាងមុខ នៅហ្សឺណែវ  (ស្វ៊ីស)។ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមនៅ Riyadh សមាជិកនៃក្រុមចរចា លោក Bassma Kodmani បានឲ្យដឹងថា "យើងខ្ញុំបានឯកភាពជាមួយក្រុមប្រឆាំងទាំងពីរផ្សេងៗទៀត ដើម្បីចាត់បញ្ជូនគណៈប្រតិភូឯកភាពចូលរួមកិច្ចចរចាផ្ទាល់នៅហ្សឺណែវ "។ តាមលោក Kodmani ថា ភាគីទាក់ទិននានានឹងបើកកិច្ចប្រជុំនាថ្ងៃទី២៤ វិច្ឆិកា ដើម្បីឯកភាពលើបញ្ជីរាយនាម និងចំនួនអ្នកតំណាងនៃក្រុមនីមួយៗ។

សេចក្តីប្រកាសនេះបាននាំចេញនាថ្ងៃប្រជុំទី ២ នៃសន្និសីទ ១ ដែលគាំពារដោយអារ៉ាប់ប៊ីសាអូឌីតនៅទីក្រុង Riyadh ហើយមានការចូលរួមរបស់បេសកជនពិសេសអង្គការសហប្រជាជាតិនៅស៊ីរីលោក Staffan de Mistura និងតំណាងនៃភាគីប្រឆាំងចំនួន ១៤០ នាក់ សំដៅស្វែងរកសម្លេងរួម មុនកិច្ចចរចានៅហ្សឺណែវ ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ វិច្ឆិកា ខាងមុខ។

នៅក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អ្នកនាំពាក្យ វិមាន Kremlin លោក Dmitry Peskov នាថ្ងៃទី ២៣ វិច្ឆិកា បានប្រកាសថា សន្និបាតសន្ទនាស៊ីរីនឹងប្រព្រឹត្តិទៅក្រោយពេលអ្នកជំនាញការឯកភាពលើសមាសភាពអ្នកចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ