ភាគីពាក់ព័ន្ធនានាបានឯកភាពគ្នាជាគោលការណ៍ស្ដីពីការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ

(VOVWORLD) - ស.ប.ប.កូរ៉េ បានដាក់ចេញលក្ខខ័ណ្ឌចម្បងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ចប់គោលនយោបាយអមិត្ត ទើប ស.ប.ប.ក ចូលរួមការចរចាស្ដីពីការបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ភាគីពាក់ព័ន្ធនានាបានឯកភាពគ្នាជាគោលការណ៍ស្ដីពីការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (ប្រភព៖ Lukas Coch/AFP/Getty)

កាលពីថ្ងៃទី ១៣ ខែធ្នូ ថ្លែងនៅក្នុងសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឲ្យដឹងថា ចតុភាគី ដែលពាក់ព័ន្ធនឹងសង្គ្រាមនៅឧបទ្វីបកូរ៉េរួមមាន កូរ៉េខាងត្បូង ស.ប.ប.ក ចិន និង សហរដ្ឋអាមេរិកបានឯកភាពគ្នាជាគោលការណ៍ស្ដីពីការបញ្ចប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េជាផ្លូវការ។ ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Moon Jae-in បានឲ្យដឹងថា ការចរចាស្ដីពីបញ្ហានេះកំពុងរងការជាប់គាំង ដោយសារតែភាគី ស.ប.ប.ក បាន"ដកខ្លួនចេញដោយសារតែគោលនយោបាយអមិត្តរបស់សហរដ្ឋអាមេរិក" ។ ស.ប.ប.ក បានដាក់ចេញលក្ខខ័ណ្ឌចម្បងថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ចប់គោលនយោបាយអមិត្ត ទើប ស.ប.ប.ក ចូលរួមការចរចាស្ដីពីការបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក៏បានឲ្យដឹងថា ភាគីពាក់ព័ន្ធនានាចាំបាច់ត្រូវបញ្ចប់ស្ថានការណ៍ផ្អាកសង្គ្រាម ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ ហើយចាប់ផ្ដើមធ្វើការចរចាស្ដីពីដំណើរការរំសាយនុយក្លេអ៊ែរ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ទាំងនេះគឺជាបញ្ហាដ៏សំខាន់ ហើយកូរ៉េខាងត្បូងប្តេជ្ញាចិត្តបន្តច្បាមជាប់គោលដៅនេះ ដើម្បីកិច្ចចរចាអាចប្រព្រឹត្តិទៅយ៉ាងម៉ឺងមាត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ