ភាគីមានជំលោះនានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងឈប់បាញ់១នៅជាយទីក្រុង Donetsk
|
រថគ្រោះអ៊ុយក្រែន (AFP/TTXVN) |
(VOVworld)-តំណាងយោធានៃភាគីសាធារណរដ្ឋ Donetsk ស្វ័យប្រកាសនៅ ភាគ
ខាងកើតអ៊ុយក្រែន លោក Edward Basurin នាថ្ងៃទី៣ឧសភា បានឲ្យដឹងថា តំណាង
យោធា Donetsk និងបញ្ជាកាដ្ឋានកម្លាំងកងទ័ពអ៊ុយក្រែន ទទួលបាន កិច្ចព្រម
ព្រៀងឈាប់បាញ់១នៅជាយទីក្រុង Donetsk ក្រោមការធ្វើអាជ្ញាកណ្តាល របស់
មជ្ឈមណ្ឌលត្រួតពិនិត្យ និងសហការរួម។ តាមលោក Basurin ថា កិច្ចព្រមព្រៀង
ពោលខាងលើមានសុពលភាពពីម៉ោង ០ថ្ងៃទី៣ឧសភា (តាមម៉ោងតំបន់ពោល
គឺម៉ោង៤ព្រលឹមថ្ងៃទី៣ឧសភាតាមម៉ោងវៀតណាម)។ ប៉ុន្កែ១ម៉ោងក្រោយ ពេល
កិច្ចព្រមព្រៀងនេះមានសុពលភាព លោក Basurin បានចោទប្រកាន់ថា កងទ័ព
អ៊ុយក្រែនបន្តបាញ់កាំភ្លើងទៅលើទីតាំងរបស់ភាគីប្រឆាំង។ សព្វថ្ងៃ មិនទាន់មាន
ព័ត៌មានអំពីអ្នកស្លាប់ឬរង់របួសនៅឡើយ៕