ភាគីឥស្លាមអេហ្ស៊ីពបានអញ្ជើញចូលរួមការបោះប្រជាមតិស្តីអំពីរដ្ឋធម្មនុញ

ភាគីឥស្លាមអេហ្ស៊ីពបានអញ្ជើញចូលរួមការបោះប្រជាមតិស្តីអំពីរដ្ឋធម្មនុញ - ảnh 1
ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីពលោក Atly Mansour
(រូបថតៈReuters )


(VOVworld)-នាថ្ងៃទី១៥ធ្នូ ប្រធានគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
អេហ្ស៊ីពលោក  Amr Moussa បានអំពាវនាវឲ្យប្រជាជនគាំទ្រអតីតប្រធានា
ធិបតី លោក Mohamed Morsi ចូលរួមការបោះប្រជាមតិស្តីអំពីរដ្ឋធម្មនុញ្ញ​
ដែលគ្រោង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤និងទី១៥មករាឆ្នាំ២០១៤ខាងមុខ។ក្នុង
សន្និសីទកាសែត១លោក Moussa បានអះអាងថា រដ្ឋធម្មនុញ្ញថ្មីគឺសម្រាប់ប្រ
ជាជនអេហ្ស៊ីពទាំងមូលដោយមិនលើកលែងបុគ្គល់ឬអង្គការណាមួយឡើយ។
លោក Moussa បានដាស់តឿនរដ្ឋាភិបាលបណ្តោះអាសន្ននិងភាគីប្រឆំាង
សម្តែងការ ប្តេជ្ញាចិត្តចូលរួមការសម្រុះសម្រួលឥតលក្ខ័ណ្ឌមុននឹងការបោះ
ប្រជាមតិ នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ