ភ្ញៀវទេសចរជាង ១៥ ម៉ឺននាក់ត្រូវបានរំពឹងថា នឹងចូលរួមមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២៤

(VOVWORLD) - មហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមិថុនា ក្រោមប្រធានបទ “ឈូងសមុទ្រពេជ្រ Nha Trang បញ្ចេញពន្លឺភ្លឺចិញ្ចាច”។

ភ្ញៀវទេសចរជាង ១៥ ម៉ឺននាក់ត្រូវបានរំពឹងថា នឹងចូលរួមមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំ ២០២៤ - ảnh 1ខេត្ត Khanh Hoa កំពុងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ។ (រូបថត៖ VOV)
គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa កាលពីថ្ងៃទី ១៤ ឧសភា បានឲ្យដឹង ថា ចំណុចលេចធ្លោនៃមហោស្រពទេសចរណ៍សមុទ្រ Nha Trang ឆ្នាំនេះ គឺការ រៀបចំកម្មវិធីសិល្បៈ និងសម្ដែងម៉ូដទ្រង់ទ្រយធំជាច្រើន។
មហោស្រពដែលគ្រោងនឹងទាក់ទាញភ្ញៀវទេសចរជាង ១៥ ម៉ឺននាក់ គឺជា ព្រឹត្តិការណ៍ដ៏សំខាន់នៃផ្នែកទេសចរណ៍ Khanh Hoa ហើយត្រូវបានគេរំពឹងថានឹង បង្កើតសន្ទុះដើម្បីជួយខេត្តសម្រេចបាននូវគោលដៅទទួលភ្ញៀវទេសចរចំនួន ៩ លាននាក់ និងប្រាក់ចំណូលចំនួន ៤០ ទ្រីលានដុង (ជិត ១,៦ ពាន់លានដុល្លារ អាមេរិក) ពីទេសចរណ៍នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ