ភ្ញៀវទេសចរអន្តរជាតិនិយមចូលចិត្តទួររកឃើញរូងភ្នំ Son Doong

ភ្ញៀវទេសចរអន្តរជាតិនិយមចូលចិត្តទួររកឃើញរូងភ្នំ Son Doong - ảnh 1
រូងភ្នំ Son Doong នៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាម (រូបថត៖Ryan Deboodt)

(VOVworld) - ក្នុងអំឡុង៦ខែកន្លងទៅ មានភ្ញៀវចំនួន៣៤៩លើក ដែលភាគច្រើនគឺ
ភ្ញៀវអន្តរជាតិ​ចូលរួមទួរទេសចរណ៍រកឃើញ Son Doong​ - រូងភ្នំធំបំផុតលើពិភព
លោក” ហើយនាំមកនូវប្រាក់ចំណូលជាង២២ពាន់លានដុងសំរាប់ផ្នែក ទេសចរណ៍
Quang Binh។តាមក្រុមហ៊ុន Oxalis ដែលជាក្រុមហ៊ុនតែមួយគត់ធ្វើ អាជីវកម្មនូវទួរ
ទេសចរណ៍នេះថា ភ្ញៀវទេសចរស្ទើរតែទាំងអស់វាយតំលៃនេះជាកន្លែងទេសចរណ៍
មានកំរិតពិភពលោក។ក្រុមហ៊ុននេះក៏បានឲ្យដឹងថែមទៀតថា ទួរ ទេសចរណ៍រក
ឃើញរូងភ្នំ Son Doong ២០១៥បានពេញកន្លែងតាំងពីដើមឆ្នាំ ប៉ុន្តែនាបច្ចុប្បន្ននៅ
មានភ្ញៀវវៀតណាមជាង៤០០នាក់និងភ្ញៀវអន្តរជាតិរាប់រយ នាក់ទៀតបានចុះ
ឈ្មោះដើម្បីរង់ចាំចូលរួមទួរទេសចរណ៍នេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ