ភ្ញៀវទេសចរអាស៊ីស្រូបយកចំណែកទីផ្សារខ្ពស់បំផុតក្នុងចំណោមភ្ញៀវទេសចរ មកកាន់វៀតណាម
(VOVWORLD) -តាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ ២០១៩ បរិមាណភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបន្តរក្សាបានល្បឿនកំណើនខ្ពស់ គឺប្រមាណ ៨,៥ លាននាក់ (កើន ៧,៥ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ)។
តាមអគ្គនាយកដ្ឋានទេសចរណ៍ថា ចាប់ពីដើមឆ្នាំមក បណ្ដាព្រឹត្តិការណ៍ថ្នាក់អន្តរជាតិ និងតំបន់បានប្រព្រឹត្តិទៅនៅវៀតណាមប្រកបដោយជោគជ័យដូចជា៖ វេទិកាទេសចរណ៍ ASEAN ATF ឆ្នាំ ២០១៩ កិច្ចប្រជុំកំពូលលើកទី ២ សហរដ្ឋអាមេរិក - ស.ប.បកូរ៉េ មហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩ ជាដើម ហើយបានរួមចំណែកផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។
ទីផ្សារអាស៊ីនៅតែស្រូបយកចំណែកទីផ្សារខ្ពស់បំផុត ជាមួយនឹង ៧៧,៦% នៃបរិមាណភ្ញៀវទេសចរសរុប (ក្នុងនោះ ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងចិន គឺមានចំនួនច្រើនបំផុត)។ បន្ទាប់មកគឺភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិក៕