ភ្ញៀវអន្តរជាតិមកវៀតណាមបានកើនដល់ ៨៣% នៃផែនការឆ្នាំ២០២៣
(VOVWORLD) - នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នាថ្ងៃទី ២៨ ខែកក្កដា បានឲ្យដឹងថា ក្នុងខែកក្កដានេះ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួនជាង ១ លាននាក់ កើនឡើង ៦,៥% បើធៀបនឹងខែមុន។ នេះជាខែដំបូងចាប់តាំងពីដើមឆ្នាំមក ដែលទេសចរណ៍វៀតណាមបានទទួលភ្ញៀវអន្តរជាតិជាង ១ លាននាក់។
ភ្ញៀវទេសចរមកទស្សនានិងសិក្សានៅមណ្ឌលអភិរក្សសត្វខ្លាឃ្មុំ Ninh Binh។ រូបថត៖ Thuy Dung/VNA |
ដូច្នេះហើយ ក្នុងរយៈពេល ៧ខែ ដើមឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិសរុបមកវៀតណាម ឈានដល់ជិត ៦,៦លាននាក់ ស្មើនឹង ៨៣% នៃផែនការដែលបានដាក់ចេញ។ យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម៖ ជាមួយនឹងសមិទ្ធិផលដែលបានស្វាគមន៍ភ្ញៀវអន្តរជាតិស្មើរនឹង ៨៣% នៃផែនការពេញមួយឆ្នាំ ក្រោយរយៈពេលត្រឹមតែ ៧ខែនោះ ទេសចរណ៍វៀតណាមអាចនឹងសម្រេចបានគោលដៅដែលបានដាក់ចេញក្នុងពេលឆាប់ៗនេះ។
កូរ៉េខាងត្បូងនៅតែបន្តជាទីផ្សារទេសចរណ៍ដ៏ធំបំផុតក្នុងរយៈពេល ៧ ខែកន្លងទៅ ជាមួយនឹងចំនួនភ្ញៀវមកវៀតណាមជិត ១,៩ លាននាក់ (ជិត១/៣នៃចំនួនភ្ញៀវទេសចរណ៍ស្រុម) បន្ទាប់មកគឺប្រទេសចិន និងសហរដ្ឋអាមេរិក។ ក្នុងចំណោមទីផ្សារភ្ញៀវអន្តរជាតិកំពូលទាំង ១០ នៃទេសចរណ៍វៀតណាម តំបន់អាស៊ីឦសានមានទីផ្សារចំនួន ៤ គឺកូរ៉េខាងត្បូង ចិន តៃវ៉ាន់ និងជប៉ុន។ អាស៊ីអាគ្នេយ៍មានទីផ្សារចំនួន ៣ រួមមានប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា។ ប្រទេសអូស្ត្រាលីជាប់ចំណាត់ថ្នាក់ទី ៩ និងប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ១០៕