ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ កាតារួមជាមួយទួរគីខំប្រឹង ប្រែងស្វែងរកដំណោះស្រាយ

(VOVWORLD) - នាថ្ងៃទី ១៤ កក្កដា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានជួបចរចារជាមួយសមភាគីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ដែលកំពុងមានដំណើរទស្សនកិច្ចនៅប្រទេសនេះ ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីដំណោះស្រាយវិបត្តិការទូតនៅតំបន់ឈូង សមុទ្រពែក្យ។ 
ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ កាតារួមជាមួយទួរគីខំប្រឹង ប្រែងស្វែងរកដំណោះស្រាយ - ảnh 1 ភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ៖ កាតារួមជាមួយទួរគីខំប្រឹង ប្រែងស្វែងរកដំណោះស្រាយ

(VOVworld) – នាថ្ងៃទី ១៤ កក្កដា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានជួបចរចារជាមួយសមភាគីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani ដែលកំពុងមានដំណើរទស្សនកិច្ចនៅប្រទេសនេះ ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីដំណោះស្រាយវិបត្តិការទូតនៅតំបន់ឈូង សមុទ្រពែក្យ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ការចរចារ រដ្ឋមន្ត្រីការ បរទេសកាតា លោក Al Thani បានវាយតំលៃថា៖ វិបត្តិនាបច្ចុប្បន្ននៅតំបន់ឈូង សមុទ្រពែក្យមិនអាចដោះស្រាយបានក្នុងរយៈពេលឆាប់យូរបានឡើយទេ។ ទន្ទឹមនឹងនោះ លោក Al Thani បានចាត់ទុកដែរថា៖ នឹងមិនសមភាពទេ ប្រសិនបើវាយតំលៃដំណើរទស្សនកិច្ចការទូតទៅវិញទៅមករបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក  Rex Tillerson  សំដៅស្វែងរកដំណោះស្រាយសំរាប់ឈូង សមុទ្រពែក្យគឺបរាជ័យ។ កាតានិងបន្តសហការជាមួយអាមេរិកនិងកូវ៉ែតដើម្បី ស្វែងរកដំណោះស្រាយសំរាប់វិបត្តិនេះ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសទួរគី លោក  Cavusoglu បានឲ្យដឹងថា៖ ប្រធានាធិបតីទួរគី លោក Tayyip Erdogan សម្តែងក្តីសង្ឃឹមនឹងទៅបំពេញទស្សនកិច្ចទៅតំបន់ឈូងសមុទ្រពែក្យសំដៅពិភាក្សាអំពីការខ្នះខ្នែងដោះស្រាយវិត្តិក្នុងតំបន់ក្នុងនោះប្រមូលផ្តុំទៅលើវិធានការសមស្របនឹងការកំណត់នៃទំនាក់ទំនងភាតរៈ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ