ភាពតានតឹងការទូតរវាងអាស៊ែបៃហ្សង់ និងបារាំង
(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែធ្នូ ក្រសួងការបរទេសអាស៊ែបៃហ្សង់បានប្រកាសថាប្រទេសនេះបានបណ្តេញអ្នកការទូតបារាំងចំនួនពីរនាក់ ដោយសារសកម្មភាព "មិនសមស្របទៅនឹងឋានៈការទូត" ។
ក្រសួងការបរទេសអាស៊ែបៃហ្សង់បានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតបារាំង លោកស្រី Anne Boillon ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់បុគ្គលិកស្ថានទូតបារាំងចំនួនពីរនាក់។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា អ្នកការទូតទាំងពីររូបនេះគឺជា "បុគ្គលមិនត្រូវបានស្វាគមន៍" ហើយបានតម្រូវឱ្យចាកចេញពីប្រទេសអាស៊ែបៃហ្សង់ក្នុងរយៈពេល៤៨ម៉ោង។ ចំណាត់ការនេះបានកើតឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងបារាំង និងអាស៊ែបៃហ្សង់កាន់តែតានតឹង បន្ទាប់ពីរដ្ឋាភិបាលអាស៊ែបៃហ្សង់បានរិះគន់ប្រទេសបារាំងចំពោះការ "លំអៀង" ទៅលើប្រទេសអាមេនីក្នុងការចរចាសន្តិភាពដែលសម្របសម្រួលដោយសហភាពអឺរ៉ុប (EU) ។
ប្រធានាធិបតី អាស៊ែបៃហ្សង់ លោក Ilham Aliyev ។ រូបថត៖ AFP/TTXVN |
ប្រទេសអាមេនី និងអាស៊ែបៃហ្សង់បានប្រកាសពីការត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់ជម្លោះអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងតំបន់ជម្លោះ Nagorny - Karabakh ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការចរចាសន្តិភាពបានជាប់គាំងចាប់តាំងពីខែតុលាឆ្នាំនេះ បន្ទាប់ពីអាស៊ែបៃហ្សង់បានបដិសេធកិច្ចប្រជុំដែលសម្របសម្រួលដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែការចោទប្រកាន់នៃភាពលំអៀងទៅលើអាមេនី។ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលសម្រាប់ការចរចាខាងលើ រួមជាមួយនឹងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ៕