ភាពតានតឹងជុំវិញករណីចារបុរស Skripal៖ អាមេរិករៀបចំផែនការដាក់ទណ្ឌកម្ម លើរុស្ស៊ីយ៉ាងធ្ងន់ថែមទៀត
(VOVWORLD) -សហរដ្ឋអាមេរិកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មយ៉ាង តឹងរ៉ឹងថែមទៀត សំដៅប្រឆាំងជំទាស់រុស្ស៊ី ដែលទាក់ទិនដល់របស់ដែលគេហៅថា ជាឧបាយកលរបស់ ម៉ូស្គូ សំដៅធ្វើឃាតចារបុរសជនជាតិរុស្ស៊ី លោក Sergey Skripal និង កូនស្រីរបស់លោកគឺលោកស្រី Yulia នៅទីក្រុង Salisbury ភាគនិរតីប្រទេសអង់គ្លេស កាលពីថ្ងៃទី ៤ មិនា កន្លងទៅ។
ចារបុរសជនជាតិរុស្ស៊ី លោក Sergey Skripal |
ថ្លែងមិតនាថ្ងៃទី ១៣ កញ្ញា នៅក្នុងសម័យឆ្លើយបំភ្លឺនៅរដ្ឋសភា ឧបការីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Manisha Singh បានឲ្យដឹងថា រុស្ស៊ីមិនទាន់ព្រមទទួលសំណើរឲ្យត្រួតពិនិត្យមើលបណ្ដាមូលដ្ឋានដែលទាក់ទិននឹងសារធាតុពុលសសៃប្រសាទ Novichok ហើយផ្ដល់ការធានាដែលគួរឲ្យជឿទុកចិត្តថា សារធាតុពុលនេះនឹងមិន បានប្រើប្រាស់សារជាថ្មីទេ។ លោកស្រី Singh បានបន្តថា អាមេរិមានផែនការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងជាលើកទី ២ ប្រសិនបើរុស្ស៊ីមិនឆ្លើយតប នាខែវិច្ឆិកាខាងមុខ។ តាមមន្ត្រីការទូតអាមេរិកថា បណ្ដាបទដាក់ទណ្ឌកម្មថ្មី នឹងសំដៅទៅលើ ធនាគារ ឧបករណ៍ការពារជាតិដែលហាមប្រាមលក់ និង រាល់ជំនួយពីបរទេស៕