ភាពតានតឹងជុំវិញរឿងហេតុចារបុរសរុស្ស៊ី៖ អង់គ្លេសមិនបំពេញបន្ថែម បទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទេ

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសម្រេច មិនធ្វើឲ្យឡើងជណ្តើរសង្គ្រាមការទូតរវាងប្រទេសនេះនិងរុស្ស៊ីបន្ទាប់ពីបណ្តេញចេញអ្នកការទូតរុស្ស៊ីប្រចាំនៅអង់គ្លេសចំនួន ២៣ នាក់ ដោយការចោទប្រកាន់ ពួកគេជា «ទីភ្នាក់ងារចារកិច្ចរបស់រុស្ស៊ីនៅអង់គ្លេស»។ 

ភាពតានតឹងជុំវិញរឿងហេតុចារបុរសរុស្ស៊ី៖ អង់គ្លេសមិនបំពេញបន្ថែម បទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទេ - ảnh 1 ភាពតានតឹងជុំវិញរឿងហេតុចារបុរសរុស្ស៊ី៖ អង់គ្លេសមិនបំពេញបន្ថែម បទដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទេ

(VOVworld)  - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសម្រេច មិនធ្វើឲ្យឡើងជណ្តើរសង្គ្រាមការទូតរវាងប្រទេសនេះនិងរុស្ស៊ីបន្ទាប់ពីបណ្តេញចេញអ្នកការទូតរុស្ស៊ីប្រចាំនៅអង់គ្លេសចំនួន ២៣ នាក់ ដោយការចោទប្រកាន់ពួកគេជា «ទីភ្នាក់ងារចារកិច្ចរបស់រុស្ស៊ីនៅអង់គ្លេស»។ នាថ្ងៃទី ២១ មិនា ក្នុងសេចក្តីប្រកាសថ្មីបំផុត នាយករដ្ឋមន្ត្រី May បានឲ្យដឹងថា៖ ក្រុងឡុងមិនបន្ថែមបទដាក់ទណ្ឌកម្មថ្មីណាមួយតម្រង់ទៅលើម៉ូស្គូឡើយដោយប្រមូលផ្តុំទៅលើការតាមដានយ៉ាងម៉ត់ចត់សាច់ញាតិមិត្តភ័ក្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅអង់គ្លេស ហើយចេញផ្សេយបទបញ្ជាត្រួតពិនិត្យថ្មីចំពោះយន្តហោះឯកជន។ នាបច្ចុប្បន្ន អង់គ្លេសកំពុងសង្ឃឹមថា៖ បណ្ដាប្រទេសជាសមាជិក EU នឹងបង្ហាញនូវសាមគ្គីភាពក្នុងបញ្ហានេះនៅកិច្ចប្រជុំកំពូល EU នាថ្ងៃទី ២២ មិនា នៅទីក្រុង  Brussels បែលហ្ស៊ីក បើទោះបី ក្រុងឡុងនឹងមិនដាក់សម្ពាធដើម្បី Brussels នឹងអនុម័តលើបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើម៉ូស្គូដោយសារឥឡូវនេះក្នុង EU នៅមានការខ្វែងគំនិតអំពីការដោះស្រាយទំនាក់ទំនងជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ