ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ ប្រធានាធិបតីទួរគីថ្កោលទោសសកម្មភាពឯកោ Qatar

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោសការឯកោសេដ្ឋកិច្ចនិងនយោបាយចំពោះប្រទស Qatar គឺ «អមនុស្សធម៌និងផ្ទុយទៅនឹងបណ្ដាតំលៃរបស់សាសនាឥស្លាម»។ 
ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ ប្រធានាធិបតីទួរគីថ្កោលទោសសកម្មភាពឯកោ Qatar  - ảnh 1 ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ៖ ប្រធានាធិបតីទួរគីថ្កោលទោសសកម្មភាពឯកោ Qatar 

(VOVworld) – នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោសការឯកោសេដ្ឋកិច្ចនិងនយោបាយចំពោះប្រទស Qatar គឺ «អមនុស្សធម៌និងផ្ទុយទៅនឹងបណ្ដាតំលៃរបស់សាសនាឥស្លាម»។ ក្នុងបទសន្ទរកថានៅគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) នៅរដ្ឋធានី Anakara ប្រធានាធិបតី Erdogan បានអះអាងថា៖ ការឯកោប្រទេសមួយលើគ្រប់វិស័យគឺ ជាទង្វើអមនុស្សធម៌និងមិនបង្ហាញនូវតំលៃរបស់សាសនាឥស្លាមទេ ព្រមទាំង សង្កត់ធ្ងន់ថា៖ លោកនឹងដំណើរការចរចារតាមទូរស័ព្ទអំពីវិបត្តិបច្ចុប្បន្នជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងព្រះមហាក្សត្រ Qatar Sheikh Tamim bin Hamad Al-Thani។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងព្រះមហាក្សត្រអារ៉ាប់ប៊ីសារអ៊ូឌីត Salman បានចរចារតាមទូរស័ព្ទសំដៅពិភាក្សាអំពីភាពតានតឹងនៅតំបន់ឈូង សមុទ្រពែក្យ។ សេចក្តីប្រការបស់វិមាន Kremlin បានលើកច្បាស់ថា៖ ភាពតាន តឹងការទូតរវាង Qatar និងប្រទេសអារ៉ាប់មួយចំនួន ក្នុងនោះ មានអារ៉ាប់ប៊ីសារអ៊ូរ ឌីត មិនជួយឲ្យបណ្ដាការខ្នះខ្នែងក្នុងការស្វែងរកដំណោះស្រាយសំរាប់ស្ថានភាព នៅស៊ីរីឬការប្រឆាំងនឹងលទ្ធិភេរវកម្មឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ