ភាពតានតឹងនៅតំបន់ប្រាសាទ Al-Aqsa នៅទីក្រុងហ្សេរូសាឡឹមខាងកើត
(VOVWORLD) - ការប៉ះទង្គិចគ្នាក្នុងអំឡុងពេល៦ម៉ោង បានក្លាយជាជម្លោះហិង្សាដ៏ ធំបំផុតនៅក្រុងហ្សេរូសាឡឹម ចាប់តាំងពីប្រារព្ធខែបុណ្យរ៉ាម៉ាដានរបស់ឥស្លាម សាសនិក។
ប៉ូលីសអ៊ីស្រាអែលនៅតំបន់ប្រាសាទ Al-Aqsa កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។
(រូបថត៖ Xinhua/VNA) |
ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ១៥ ខែមេសា រវាងកងកម្លាំងសន្តិសុខ អ៊ីស្រាអែលនិងជន ប៉ាឡេស្ទីននៅប្រាសាទ Al-Aqsa នៅទីក្រុងហ្សេរូសាឡឹមខាងកើត ប៉ូលិសអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ហើយជាច្រើននាក់ ទៀតត្រូវរងរបួស។ ការប៉ះទង្គិចគ្នាក្នុងអំឡុងពេល៦ម៉ោង បានក្លាយជាជម្លោះហិង្សាដ៏ ធំបំផុតនៅក្រុងហ្សេរូសាឡឹម ចាប់តាំងពីប្រារព្ធខែបុណ្យរ៉ាម៉ាដានរបស់ឥស្លាម សាសនិក។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅពេលដែលជនជាតិប៉ាឡេស្ទីនរាប់រយ នាក់បានគប់ដុំថ្ម រារាំងប៉ូលីសមិនឲ្យចូលទៅក្នុងបរិវេណប្រាសាទ Al-Aqsa ដើម្បី រំសាយហ្វូងមនុស្សនៅឯកន្លែងអធិស្ឋាននៅជញ្ជាំង Wailing Wall ភាគខាងលិចជិតនោះ។
សាធារណៈមតិពិភពលោក បានថ្កោលទោសចំពោះអំពើហឹង្សានៅហ្សេរូសាឡឹម ខាងកើត ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ធ្មត់។ អគ្គលេខាធិការ ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) លោក Nayef Al-Hajraf បាន ថ្កោលទោសសកម្មភាពរបស់ប៉ូលីសអ៊ីស្រាអែលប្រឆាំងនឹងឥស្លាមសាសនិក ប៉ាឡេស្ទីននៅឯប្រាសាទអ៊ីស្លាម Al-Aqsa ។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលក៏បានសម្តែង "ការព្រួយ បារម្ភយ៉ាងជ្រាលជ្រៅ" ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អត់ធ្មត់ ជៀសវាង សកម្មភាពបង្ករឿងហេតុ ហើយធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ; ព្រមទាំងដាស់ តឿនឲ្យអាជ្ញាធរអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើការរួមគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នា។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលថ្កោលទោសអំពើ ហឹង្សានៅហ្សេរូសាឡឹមខាងកើតផងដែរ៕