ភាពតានតឹងពាណិជ្ជកម្មគំរាមកំហែងទៅលើកំណើនកសិកម្ភរបស់អាមេរិកនិងសេដ្ឋកិច្ចសកល

(VOVWORLD) - ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនរួមជាមួយប្រទេសផ្សេងៗទៀត កំពុងធ្វើឲ្យរដ្ឋអំណាចនិងម្ចាស់កសិដ្ឋាននៅតំបន់ជនបទអាមេរិកព្រួយបារម្ភយ៉ាង ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំង គំរាមកំហែងបណ្ដាខឿនសេដ្ឋកិច្ចលើពិភព លោកផងដែរ។ 
ភាពតានតឹងពាណិជ្ជកម្មគំរាមកំហែងទៅលើកំណើនកសិកម្ភរបស់អាមេរិកនិងសេដ្ឋកិច្ចសកល  - ảnh 1 ភាពតានតឹងពាណិជ្ជកម្មគំរាមកំហែងទៅលើកំណើនកសិកម្ភរបស់អាមេរិកនិងសេដ្ឋកិច្ចសកល 

ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនរួមជាមួយប្រទេសផ្សេងៗទៀត កំពុងធ្វើឲ្យរដ្ឋអំណាចនិងម្ចាស់កសិដ្ឋាននៅតំបន់ជនបទអាមេរិកព្រួយបារម្ភយ៉ាង ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំង គំរាមកំហែងបណ្ដាខឿនសេដ្ឋកិច្ចលើពិភព លោកផងដែរ។ ក្នុងរបាយការណ៍ប្រចាំឆមាស «ការវាយតំលៃសេដ្ឋកិច្ចជនបទ» ធនាគារអាមេរិក CoBank បានឲ្យដឹងថា៖ ៧០% នៃកសិផលនាំចេញរបស់ អាមេរិកមានទីផ្សារជាបណ្ដាប្រទេសដែលកំពុងដំណើរការចរចាពាណិជ្ជកម្មឬ មានការជជែកវែកញែកខាងពាណិជ្ជកម្មជាមួយអាមេរិក។ វិធានការដំឡើងពន្ធ តបតវិញរបស់ចិននិងម៉ិកស៊ិកតម្រង់ទៅលើអាមេរិកបាន «ក្របដណ្តបស្រមោលខ្មៅ » លើយថាទស្សន៍កំណើននៃខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក។ ក៏តាម CoBank ថា៖ ក្រៅពីការបាត់បង់ចំណែកទីផ្សារនៅទីផ្សារទើបនឹងលេចចេញ អាមេរិកអាចប្រឈមមុខនឹងការផ្លាស់ប្តូរក្នុងសង្វាក់ផ្គត់ផ្គង់ប្រពៃណី ក្នុងកាលៈ ទេសៈ បណ្ដាគូប្រកួតប្រជែងកំពុងស្វែងរកទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ