ភាពតានតឹងពាណិជ្ជកម្មបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច Eurozone

(VOVWORLD) - យោងតាមលទ្ធផលនៃការស្ទង់មតិដែលបានប្រកាសនាថ្ងៃទី២១ខែកញ្ញា ក្រុមហ៊ុនឃ្លាំមើលទិន្នន័យ IHS Markit បានព្រមាន ថាកំណើន នៃការនាំចេញ ត្រូវបានធ្លាក់ចុះនៅប្រទេសជាសមាជិក Eurozone ចំនួន ១៩ ទោះបីជា សកម្មភាពផ្នែកសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់និងបារាំងនៅតែបន្តកត់សម្គាល់មាន ទិន្នន័យវិជ្ជមានក្តី។ 
ភាពតានតឹងពាណិជ្ជកម្មបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច Eurozone - ảnh 1រូបថតឧទាហរណ៍ 

ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន IHS Markit លោក Chris Williamson បានវាយតម្លៃថាការធ្លាក់ចុះយ៉ាងគំហុក នៃសកម្មភាពនាំចេញ បានរួមចំណែកធ្វើឱ្យខែកញ្ញានេះក្លាយទៅជាពេលដ៏អាក្រក់បំផុតសំរាប់សេដ្ឋកិច្ច Eurozone ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅ។ លោក Chris Williamson បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាប្រទេសអង់គ្លេស ចាកចេញពី សហភាពអឺរ៉ុប តម្រូវការសកលលោកធ្លាក់ចុះ  (ជាពិសេសក្នុងវិស័យផលិត រថយន្ត) និងបញ្ហាអស្ថិរភាពនយោបាយនៅតំបន់ Eurozone និងតំបន់ដទៃទៀត សុទ្ធតែ ជាកត្តាបណ្តាលឱ្យសកម្មភាពអាជីវកម្មធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ