ភាពតានតឹងរវាងរុស្ស៊ី - អ៊ុយក្រែន៖ រុស្ស៊ីបង្កើនចំនួននាវាដែលមានវត្តមាននៅ ច្រកសមុទ្រ Kerch

(VOVWORLD) -នាថ្ងៃទី ៨ ខែធ្នូ តំណាងភ្នាក់ងារការពារឆ្នេរសមុទ្រនៃ កងកម្លាំងសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Alexei Volsky បានឲ្យដឹងថាកងកម្លាំងការពារឆ្នេរសមុទ្ររុស្ស៊ីត្រូវបង្កើនចំនួននាវា ដែលឈរជើងនៅតំបន់ Kerch Yenikale នៅច្រកសមុទ្រ Kerch សំដៅតបតវិញនឹងទង្វើញុះញង់របស់អ៊ុយក្រែននាពេលថ្មីៗនេះ។
ភាពតានតឹងរវាងរុស្ស៊ី - អ៊ុយក្រែន៖  រុស្ស៊ីបង្កើនចំនួននាវាដែលមានវត្តមាននៅ ច្រកសមុទ្រ Kerch - ảnh 1ច្រកសមុទ្រ Kerch (រូបថត ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

លោក Alexei Volsky បានថ្លែងដូច្នេះទៅកាន់មជ្ឈដ្ឋានសារព័ត៌មានផងដែរ។នាថ្ងៃដដែល ប្រមុខទីភ្នាក់ងារ ស៊ើបអង្កេតរបស់ FSB លោក Mikhail Shishov បានចាត់ទុកថា ភាគីក្រុងកៀវកំពុងពិព័ណ៌នាដោយចេតនាថា សមាជិកនាវារបស់អ៊ុយក្រែនត្រូវចាប់ឃុំខ្លួនក្នុងការប៉ះទង្គិចគ្នានៅច្រកសមុទ្រ Kerch ជា "អ្នកទោសសង្គ្រាម" ទោះបីជានាបច្ចុប្បន្ននេះ រុស្ស៊ី និង អ៊ុយក្រែនមិនស្ថិតក្នុងស្ថានភាពសង្គ្រាមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ