ភាពតានតឹងលើឧបទ្វីបកូរ៉េអាចហួសពីកំរិតត្រួតពិនិត្យ

(VOVworld) – បន្ទាប់ពី ស.ប.ប.ក. បានសើ្នឲ្យបណ្ដាអង្គការ ក្រុមហ៊ុននិងភ្ញៀវ ទេសចរណ៍បរទេសនៅកូរ៉េខាងត្បូងភៀសខ្លួន ក្នុងករណី សង្គ្រាមមួយអាចផ្ទុះ
ឡើង នាថ្ងៃទី ៩ មេសា ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Park Geun-hye បាននាំចេញសេចក្តីថ្លែងការថា៖ Seoul ចាត់ទុកការគំរាមកំហែង របស់ព្យុងយ៉ាងគឺជាល្បែងសង្គ្រាមចិត្តសាស្ត្រ។ មុននោះ ប្រធានាធិបតី Park
Geun-hye ក៏បានសម្តែងនូវការអស់សង្ឍឹមចំពោះការដែល ព្យុងយ៉ាងអាចបញ្ឈប់
សកម្មភាពនៃមណ្ឌលឧស្សាហកម្មរួម Keasong ។ ថ្លែងមតិក្នុងសន្និសីទ ការសែត
ប្រចាំថ្ងៃនៅរដ្ឋធានី ប៉េកាំង អ្នកនាំពក្យក្រសួងការបរទេសចិន លោក Honglei បាន
អះអាងថា៖ ប៉េកាំងប្រឆាំងជំទាស់នឹងភាគីណាមួយដែលធ្វើឲ្យភាពតានតឹងលើ
ឧបទ្វីបកូរ៉េអក្រក់ទៅៗ។ នាថ្ងៃដ៏ដែលអ្នកនាំពាក្យក្រសួងការបរទេសរស្ស៊ី លោក
Alexander Lukashevich បានឲ្យដឹងថា៖ វិធានការតែមួយគតនាបច្ចុប្បន្នសំដៅដោះ
ស្រាយវិបត្តិលើឧបទ្វីបកូរ៉េគឺសន្តិវិធី។ ក្នុងពេលនោះ អគ្គលេខា អ.ស.ប. លោក
Ban Ki-moon ព្រមមានថា៖ ភាពតានតឹងលើឧបទ្វីបកូរ៉េអាច ហួសពីកំរិតត្រួតពិនិត្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ