ភូមិភាគពាយ័ព្យ ជម្នះការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបាក់ដី

(VOVWORLD) - គិតត្រឹមរសៀលថ្ងៃទី ៦ សីហា ទោះបីភ្លៀងបានថយចុះក៏ដោយ ក៏តំបន់ភាគពាយ័ព្យនៅតែបន្តរងការខូចខាត ហើយបច្ចុប្បន្ន ការងារជួសជុលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។

ភូមិភាគពាយ័ព្យ ជម្នះការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបាក់ដី - ảnh 1អុស ឈើ និងថ្មបានរសាត់តាមខ្សែទឹកទៅកាន់មណ្ឌលឃុំមួយ នៅ Than Uyen (Lai Chau) (រូបថត៖ VOV)

ខេត្ត Lai Chau ជាតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងគ្រោះទឹកជំនន់នេះ ដោយមានមនុស្សស្លាប់ ៤នាក់ និងរបួស៣នាក់ អ្នកទាំងអស់នេះសុទ្ធតែនៅស្រុក Than Uyen។ ទឹកជំនន់ក៏ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៥ ខ្នង; ទឹកលិចកប់ប្រឡាយទឹក និងទំនប់រាប់រយម៉ែត្រក្នុងតំបន់លំនៅឋាន រួមទាំងលិចលង់ស្រូវ និងតែរបស់ប្រជាជនរដ្ឋរាប់សិបហិកតា។ លោក Nguyen Van Thang ប្រធានគណៈកម្មាធិការប្រជាជនស្រុក Than Uyen បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនស្រុក និងគណៈបញ្ជាការទប់ទល់គ្រោះមហន្តរាយធម្មជាតិ បានចេញឯកសារ និងទូរលេខ ណែនាំដល់គណៈកម្មាធិការប្រជាជនឃុំ-សង្កាត់ ណែនាំប្រជាជន ឱ្យជម្លៀសទាំងមនុស្ស និងទ្រព្យសម្បត្តិជាបន្ទាន់ ឱ្យឆ្ងាយពីកន្លែងគ្រោះថ្នាក់  មានហានិភ័យរអិលបាក់ដី។ ទន្ទឹមនឹងនេះក៏ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋកុំរៀបចំការនេសាទតាមអូរពេលមានទឹកឡើងខ្ពស់។ ខ្ទម និងផ្ទះដែលរងការខូចខាតដោយការបាក់ដី មិនត្រូវស្នាក់នៅទៀត ត្រូវជម្លៀសចេញបន្ទាន់”។

នៅខេត្ត Son La ក្រៅពីស្រុក Muong La ដែលរងការខូចខាតខ្លាំងជាងគេ មានមនុស្សស្លាប់ ១ នាក់ ផ្ទះជាង ១០០ ខ្នងបានដួលរលំ ទឹកជំនន់ក៏បណ្តាលឱ្យកម្រិតទឹកនៅក្នុងទន្លេ និងស្ទឹងក្នុងស្រុក Song Ma ស្រុក Mai Son និងស្រុក Sop Cop កើនឡើងផងដែរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងផលិតកម្មរបស់ប្រជាជន។

ខេត្ត Yen Bai បានកត់ត្រាមនុស្ស ១ នាក់ទៀតបាត់ខ្លួនដោយសារទឹកជំនន់នៅឃុំ Ho Bon ស្រុក Mu Cang Chai ។ ចំណែកផ្ទះដែលរលំ  និងរងប៉ះពាល់មាន៣៤ខ្នង ។

ភូមិភាគពាយ័ព្យ ជម្នះការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបាក់ដី - ảnh 2ស្ពាននៅភូមិ Mo នៅ Chieng Khuong (Song Ma, Son La) ត្រូវបានទឹកជន់លិចចម្ងាយ ២០ ម៉ែត្រ បាក់ស្ពានត្រូវទឹកជន់លិច បណ្តាលឲ្យភូមិមួយចំនួនត្រូវបែងចែកជាបណ្តោះអាសន្ន (រូបថត៖ VOV)

ដូច្នេះហើយ នៅខេត្តចំនួន៣ គឺខេត្ត Son La, Lai Chau និង Yen Bai គិតត្រឹមរសៀលថ្ងៃទី ៧ សីហា ទឹកជំនន់បានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និងបាត់ខ្លួន ៣នាក់រងរបួស។ ផ្ទះរាប់រយខ្នងត្រូវជម្លៀសជាបន្ទាន់។ ផ្លូវជាច្រើនរងការបំផ្លិចបំផ្លាញ បង្កការកកស្ទះចរាចរណ៍; ការខូចខាតរាប់រយពាន់លានដុល្លារ។ បច្ចុប្បន្ននេះ មូលដ្ឋានកំពុងពិនិត្យមើលជាបន្ទាន់ និងផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់គ្រោះថ្នាក់ដោយបាក់ដី; ព្រមានប្រជាជនកុំធ្វេសប្រហេសចំពោះ ការវិវឌ្ឍដ៏ស្មុគស្មាញនៃគ្រោះធម្មជាតិ៕

 

 

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ