ភរិយារបស់អនុប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ

ភរិយារបស់អនុប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ - ảnh 1
លោកជំទាវ Jill Biden (ខាងឆ្វេង) ពេលទៅទស្សនាមូលដ្ឋានគាំពារសង្គម Thao Dan
នៅទីក្រុងហូជីមិញ (រូបថត៖vnexpress.net)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី២១ កក្កដា
លោកជំទាវ Jill Biden ភរិយារបស់អនុប្រធានាធិបតីអាមេរិកលោក Joe Biden បាន
អញ្ជើញចូលរួមសិក្ខាសាលាអំពីការបង្រៀនភាសាអង់គ្លេស សំរាប់គ្រូបង្រៀនទុតិ
យភូមិដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាមេរិក នៅទីក្រុងហូជីមិញ​ភាគ
ខាងត្បូងវៀតណាម។នៅទីនេះ លោកជំទាវ Jill Biden បាន ចែករំលែករាល់បទពិ
សោធន៍ការងាររបស់ខ្លួន។

នាថ្ងៃដដែល លោកជំទាវ Jill Biden បានទៅជួបសំណេះសំណាលជាមួយបណ្ដា
សិស្សានុសិស្សនៅមូលដ្ឋានគាំពារសង្គម Thao Dan នៅទីក្រុងហូជីមិញទៀតផង។

មុននោះ នាថ្ងៃទី២០ កក្កដា លោកជំទាវ Jill Biden បានអញ្ជើញទៅទស្សនាក្រុម
ហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក VinECom និងជួបប្រាស្រ័យជាមួយអាជីវករវ័យ
ក្មេងនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ