ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បង្កការខូចខាតយ៉ាងគំហុកដល់អាយុជីវិតនិងទ្រព្យសម្បត្តិនៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen
(VOVWORLD) - រហូតមកដល់យប់ថ្ងៃទី ១៣ ខែតុលា ចំនួនអ្នកស្លាប់ដោយសារព្យុះនិងទឹកជំនន់នៅតាមតំបន់នានា រួមមាន Quang Binh, Quang Tri, Thua Thien – Hue, Quang Nam, Da Nang, Quang Ngai, Gia Lai, Dak Lak, Lam Dong និង Kon Tum គឺមានចំនួន ៣៦នាក់ ខណៈមនុស្សចំនួន ១២ នាក់កំពុងបាត់ខ្លួន។
រហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ១៣ ខែតុលា ចំនួនមនុស្សដែលស្លាប់ដោយសារព្យុះនិងទឹកជំនន់បានកើនឡើងដល់ ៣៦ នាក់ ខណៈមនុស្ស ១២ នាក់កំពុងបាត់ខ្លួន តំបន់ជាច្រើនបានស្នើជំនួយជាបន្ទាន់ដើម្បីជួយសង្គ្រោះភាពអត់ឃ្លាន (រូបថត៖ VOV) |
បច្ចុប្បន្ន ផ្លូវថ្នល់ជាង ១៤.៧០០ ម៉ែត្រ ត្រូវបានលិចលង់ ខូចខាត ហើយទីកន្លែងជាច្រើន ត្រូវទឹកជន់ លិចយ៉ាងខ្លាំង។ ស្ថានភាពទឹកជំនន់និងការបាក់ដី បង្កឱ្យមានការកក ស្ទះនៅទីតាំងខ្លះលើផ្លូវធំៗ ក្នុងតំបន់ជាច្រើន។ ក្នុងវិស័យកសិកម្ម មានស្រូវចំនួន ៨៧០ ហិកតា ហើយដំណាំរាប់ពាន់ហិកតា ត្រូវបានជន់ លិច បសុសត្វនិងបសុបក្សីរាប់សែនក្បាលត្រូវងាប់ផងដែរ។
ចំពោះមុខស្ថានភាពនៃការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នោះ នៅថ្ងៃទី ១៣ ខែតុលា មជ្ឈឹមសមា គមកាកបាទក្រហមវៀតណាមបានផ្ទេរប្រាក់និងទំនិញឧបត្ថម្ភ ជាជំនួយសង្គ្រោះបន្ទាន់ជាលើកទី ២ ដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់។ ក៏ក្នុងថ្ងៃទី ១៣ តុលា មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានចេញសេចក្តីអំពាវនាវការជួយឧបត្ថម្ភដល់ប្រជាជនវៀតណាម ភាគកណ្តាល ដើម្បីជំនះរាល់ផលវិបាកដែលបង្កឡើងដោយទឹកជំនន់។ រយៈពេលទទួលជំនួយគឺចាប់ពីថ្ងៃទី ១៣ ខែតុលាដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០៕