មកដល់ឆ្នាំ ២០២០ អត្រាគ្របដណ្តប់ព្រៃឈើនៅទូទាំងប្រទេសនឹងសម្រេចបាន ៤២%

(VOVWORLD) -មកដល់ឆ្នាំ ២០២០អត្រាគ្របដណ្តប់ព្រៃឈើនៅទូទាំងប្រទេសនឹងសម្រេចបាន ៤២%។ នេះគឺជាគោលដៅមួយនៃកម្មវិធីគោលដៅអភិវឌ្ឍន៍រុក្ខកម្មនិរន្តរភាពដំណាក់កាល ២០១៦ - ២០២០ ដែលទើបនឹងបាននាយករដ្ឋមន្ត្រីវៀតណាមអនុម័ត។
មកដល់ឆ្នាំ ២០២០ អត្រាគ្របដណ្តប់ព្រៃឈើនៅទូទាំងប្រទេសនឹងសម្រេចបាន ៤២% - ảnh 1មកដល់ឆ្នាំ ២០២០ អត្រាគ្របដណ្តប់ព្រៃឈើនៅទូទាំងប្រទេសនឹងសម្រេចបាន ៤២%(Internet) 

មកដល់ឆ្នាំ ២០២០អត្រាគ្របដណ្តប់ព្រៃឈើនៅទូទាំងប្រទេសនឹងសម្រេចបាន ៤២%។ នេះគឺជាគោលដៅមួយនៃកម្មវិធីគោលដៅអភិវឌ្ឍន៍រុក្ខកម្មនិរន្តរភាពដំណាក់កាល ២០១៦ - ២០២០ ដែលទើបនឹងបាននាយករដ្ឋមន្ត្រីវៀតណាមអនុម័ត។ គោលដៅនៃកម្មវិធីនេះគឺលើកកំពស់ទិន្នផល គុណភាព និងពង្រីកតម្លៃប្រភេទព្រៃឈើនីមួយៗហើយរួមចំណែកឆ្លើយតបនឹងតម្រូវការស្ដីពីការកាត់បន្ថយគ្រោះធម្មជាតិ បង្កើតការងារធ្វើ កាត់បន្ថាយភាពក្រីក្រ។តាមនោះ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ល្បឿនកំណើននៃតម្លៃផលិតកម្មឧស្សាហកម្មទទួលបានពី ៥,៥% ដល់ ៦.០% ទំហំព្រៃឈើគ្រប់ប្រភេទទួលបាន ១៤,៤លានហិកតា តម្លៃនាំចេញផលិតផលគ្រឿងសង្ហារឹម និងផលិតផលព្រៃឈើទទួលបានពី ៨.០ ដល់ ៨.៥ ពាន់លានដុល្លារអាមេរិក និងរក្សាស្ថិរភាពការងារធ្វើសម្រាប់មនុស្សចំនួន ២៥ លាននាក់ ហើយរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាដើម។ កម្មវិធិនេះអនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ដំណាច់ឆ្នាំ ២០២០ដោយមានភារកិច្ចសំខានៗចំនួន ៣ គឺ៖ ការការពារព្រៃឈើនិងអភិរក្សធម្មជាតិ អភិវឌ្ឍនិងបង្កើនទិន្នផល គុណភាពព្រៃឈើ បង្កើនតម្លៃបន្ថែមនៃផលិតផលរុក្ខកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ