ម៉ិកស៊ិកបដិសេធនូវការត្រៀមខ្លួនជាស្រេច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើចំណាក់ជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - លោកស្រី Barcena ក៏បានរិះគន់គោលនយោបាយឯកតោភាគីរបស់អាមេរិកដើម្បីរារាំងជនអន្តោប្រវេសន៍ទាំងអស់ដែលអាច ជ្រកកោន ព្រមទាំងបានឲ្យដឹងថា ទីភ្នាក់ងារមានសមត្ថកិច្ចរបស់ម៉ិកស៊ិកបានជូនដំណឹងដល់សហរដ្ឋអាមេរិកនូវសំណើរមួយស្ដីពីការពន្លឿនដំណើរការពិនិត្យ និងអនុម័តលើពាក្យសុំជ្រក កោណរបស់ ជនចំណាក់ស្រុក។
ជនអន្តោប្រវេសន៍រងចាំទទួលឯកសារនៅទីភ្នាក់ងារអន្តោប្រវេសន៍ម៉ិកស៊ិក (រូបថត: AFP / VNA) |
នាថ្ងៃទី ១៨ ខែកក្កដា ឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Martha Barcena បានអះអាងថា ទីក្រុងម៉ិកស៊ិក មិនមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ ជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីក្លាយទៅជាប្រទេសទីបីដែលមានសុវត្ថិភាពសម្រាប់ជនចំណាក់ស្រុក ។ លោកស្រី Barcena ក៏បានរិះគន់គោលនយោបាយឯកតោភាគីរបស់អាមេរិកដើម្បីរារាំងជនអន្តោប្រវេសន៍ទាំងអស់ដែលអាចជ្រកកោន ព្រមទាំងបានឲ្យដឹងថា ទីភ្នាក់ងារមានសមត្ថកិច្ចរបស់ម៉ិកស៊ិកបានជូនដំណឹងដល់សហរដ្ឋអាមេរិកនូវសំណើរមួយស្ដីពីការពន្លឿនដំណើរការពិនិត្យ និងអនុម័តលើពាក្យសុំជ្រកកោណរបស់ ជនចំណាក់ស្រុក ពោលគឺមិនទុកឲ្យពួកគេរង់ចាំលទ្ធផលនៃ សំណើរសុំជ្រកកោណនៅម៉ិកស៊ិក រហូតដល់រយៈពេល ៣ ឆ្នាំនោះឡើយ។
នាថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ម៉ិកស៊ិកនិងសហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីការកាត់បន្ថយចំនួនជនចំណាកស្រុកអាមេរិកកណ្តាល ឆ្លងកាត់ទឹកដីមិកស៊ិក ដើម្បីទៅកាន់សហរដ្ឋអាមេរិក៕