ម្ចាស់​ឆ្នោតវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារសួរដេញដោលនិងឆ្លើយសំណួរដេញដោល​នៅសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥

(VOVWORLD) - សម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី១៥ ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃកន្លងទៅ ទទួលបានការយកចិត្តទុកដាក់និងតាមដានរបស់ម្ចាស់ឆ្នោតយ៉ាងច្រើនកុះករ នៅទូទាំងប្រទេស។

ម្ចាស់ឆ្នោតបានវាយតម្លៃខ្ពស់ចំពោះបញ្ហាដែលបានលើកយកមកសួរដេញដោលដូចជា៖ ការពិនិត្យព្យាបាលជំងឺ ការធានារ៉ាប់រងសុខាភិបាល ការពារការលង់ទឹកស្លាប់ និងសៀវភៅសិក្សាជាដើម។ យោងតាមម្ចាស់ឆ្នោតថា ទាំងនេះគឺជាបញ្ហាជិតស្និទ្ធជាមួយស្ថានភាពជាក់ស្ដែង។

ម្ចាស់​ឆ្នោតវាយតម្លៃខ្ពស់ ចំពោះខ្លឹមសារសួរដេញដោលនិងឆ្លើយសំណួរដេញដោល​នៅសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥ - ảnh 1ប្រតិភូចូលរួមសម័យសួរដេញដោលក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ Vietnam+

ម្ចាស់ឆ្នោត Nguyen Huy Canh នៅទីរួមស្រុក Co Phuc ស្រុក Tran Yen ខេត្ត Yen Bai បានឲ្យដឹងថា៖ “នៅពេលតាមដានសម័យសួរដេញដោល ខ្ញុំបានឃើញថា វិស័យវប្បធម៌សង្គម មានប្រតិភូបានចុះឈ្មោះសួរដេញដោលរហូតដល់ ១២៤ នាក់។ អាចមើលឃើញថា បណ្ដាគណៈប្រតិភូបានលើកឡើងនូវបញ្ហាមូលដ្ឋានជាច្រើនដែលម្ចាស់ឆ្នោតដូចយើងខ្ញុំ កំពុងយកចិត្តទុកដាក់ និងមានបំណងចង់បានពន្យល់។ តាមរយៈការឆ្លើយសំណួរក៏ដូចជាសុន្ទរកថារបស់នាយករដ្ឋមន្រ្តី ម្ចាស់ឆ្នោតរំពឹងថា នាពេលខាងមុខ អ្វីដែលនៅសេសសល់ ការលំបាកនិងការជំពាក់ជំពិននឹងត្រូវបានដោះស្រាយ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិ”។

រីឯម្ចាស់ឆ្នោត លោក Nguyen Hung Vi នៅឃុំ Chieng Tuong ស្រុក Yen Chau ខេត្ត Son La បានចាត់ទុកថា ការឆ្លើយសំណួររបស់រដ្ឋមន្រ្តី និងប្រមុខផ្នែក បានផ្តោតលើបញ្ហាស្នូល និងបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះបញ្ហាដែលត្រូវបានសួរដេញដោល។ ម្ចាស់ឆ្នោតក៏សង្ឃឹមថា នឹងមានយន្តការ និងគោលនយោបាយបន្ថែមទៀតដើម្បីទាក់ទាញធនធានមនុស្សមកធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់មានស្ថានភាពលំបាកពិសេសនាពេលខាងមុខ៖ “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់មជ្ឈឹម និងមូលដ្ឋាន យកចិត្តទុកដាក់ថែមទៀតអំពីគោលនយោបាយជាក់លាក់ ដើម្បីទាក់ទាញប្រភពធនធានមនុស្ស មកធ្វើការនៅតំបន់ខ្ពង់រាប ជាពិសេសវិស័យអប់រំ។ គោលនយោបាយជាក់លាក់ក៏ត្រូវការអនុគ្រោះខ្ពស់ជាងសម្រាប់កម្មាភិបាលនិងគ្រូបង្រៀនដែលធ្វើការនៅតំបន់ខ្ពង់រាបនិងតំបន់ជួបការលំបាកពិសេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ