មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីព្រមានមុខសញ្ញាជ្រុលនិយមពីមជ្ឈឹមបូព៌ាបន្លំចូលក្នុងក្រុមប្រទេស SNG

(VOVWORLD) - នាថ្ងៃទី១៩ ធ្នូ នាយកស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី

លោក Alexander Bortnikov ព្រមានថា មុខសញ្ញាភេរវកម្មពីមជ្ឈឹមបូព៌ា

កំពុងស្វែងរកវិធានការបន្លំ ចូលក្នុងសហគមន៍បណ្ដាប្រទេសឯករាជ្យ

(SNG) ក្រោយពីទទួលបរាជ័យនៅ ស៊ីរីនិងអ៊ីរ៉ាក់។

មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីព្រមានមុខសញ្ញាជ្រុលនិយមពីមជ្ឈឹមបូព៌ាបន្លំចូលក្នុងក្រុមប្រទេស SNG - ảnh 1ភេរវករនៃអង្គការរដ្ឋអ៊ីស្លាម (IS) (រូបថត៖ AFP)

 លោក Bortnikov វាយតំលៃថា អាហ្គានីស្ថានបានក្លាយទៅជា មជ្ឈមណ្ឌលប្រមូលផ្ដុំពួកភេរវករ

នៅពេលក្រុមមុខសញ្ញានេះ រួមមានប្រជាពល រដ្ឋរុស្ស៊ី អាស៊ីបូព៌ា អឺរ៉ុបនិងអាហ្វ្រិកខាងជើង កំពុង

ធ្វើដំណើរពីអាហ្គានីស្ថានទៅ កាន់ក្រុមប្រទេស SNG។ តាមនោះ ពួកភេរវករ ដែលក្លែងខ្លួនជាជន

ភៀសខ្លួន ពលករចំណាកស្រុកនិងភ្ញៀវទេសចរ កំពុងស្វែងរកវិធានការចូលក្នុងរុស្ស៊ីនិង ប្រទេស

SNG ផ្សេងៗ តាមរយៈការឆ្លៀតយករបបលើកលែងទិដ្ឋាការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ