មជ្ឈដ្ឋានមន្ត្រីអន្តរកូរ៉េពិភាក្សាគ្នាក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់
(VOVWORLD) - នាថ្ងៃទី៥ខែតុលា កិច្ចចរចារជាន់ខ្ពស់រវាងរដ្ឋមន្ត្រីឯកភាពកូរ៉េខាងត្បូង លោក Cho Myoung – gyon និងសមភាគីស.ប.ប កូរ៉េ លោក Ri Son-Gwon បានប្រព្រឹត្ត ទៅនៅទីក្រុងព្យុងយ៉ាង នៅខាងក្រៅព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍លើក ទី១១ នៃទិវារៀបចំជំនួបកំពូលអន្តរកូរ៉េកាលពីឆ្នាំ២០០៧។
កិច្ចចរចារជាន់ខ្ពស់រវាងរដ្ឋមន្ត្រីឯកភាពកូរ៉េខាងត្បូង លោក Cho Myoung – gyon និងសមភាគីស.ប.ប កូរ៉េ លោក Ri Son-Gwon |
កិច្ចចរចារនេះគឺសំដៅលើការពិភក្សាអំពីវិធានការនៃអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និង ថ្នាក់ដឹកនាំស.ប.បកូរ៉េ លោក Kim Jong –un ក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ កាលពីខែកញ្ញាកន្លងទៅ។
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបចរចារនេះបានបញ្ចប់ លោក Cho Myoung – gyon បានឲ្យដឹងថាភាគីទាំងពីរបានផ្លាស់ប្តូរ មតិយោ បល់ទៅវិញ ទៅមកអំពីទិសដៅសហប្រតិបត្តិការអន្តរកូរ៉េ ព្រមទាំងឯកភាព រៀបចំកិច្ចប្រជុំ ពិភាក្សាថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយមិនត្រឹមតែ មានវិស័យផ្លូវដែក រុក្ខកម្ម និងសាង់សងផ្លូវថ្នល់ប៉ុណ្ណោះ ឡើយ៕