មជ្ឈដ្ឋានមន្ត្រីអាមេរិកចោទប្រកាន់ចិនវាយប្រហារបណ្ដាញអ៊ិនធឺណែត
|
មជ្ឈដ្ឋានមន្ត្រីអាមេរិកចោទប្រកាន់ចិនវាយប្រហារបណ្ដាញអ៊ិនធឺណែត(AFP/VNP) |
Vovworld-នាថ្ងៃទី២៥មិថុនារដ្ឋអំណាចនៃប្រធានាធិបតីអាមេរិកលោក
Barack Obama បានចោទប្រកាន់រដ្ឋាភិបាលចិនឈរនៅខាងក្រោយការវាយ
ប្រហារទៅលើប្រព័ន្ធទិន្នន័យប្រភពធនធានមនុស្សរបស់រដ្ឋាភិបាលនៃប្រទេស
នេះនាដើមខែ។ ថ្លែងមតិនៅសន្និសីទមួយស្ដីពីចារកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន
នាយកទីភ្នាក់ងារចារកម្មជាតិអាមេរិក (DNI) James Clapper បានអះអាងថា
រដ្ឋាភិបាលចិនជាមុខសញ្ញាសង្ស័យជួរមុខក្នុងការលួចព័ត៌មានបុគ្គលរបស់
បុគ្គលិកសហរដ្ឋប្រមាណ១៤លាននាក់។ លោកបានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល
អាមេរិកកំពុងស៊ើបអង្កេតទៅលើករណី។ នេះជាលើកដំបូងរដ្ឋអំណាចរបស់
ប្រធានាធិបតី Barack Obama ចោទប្រកាន់ដោយចំហរប៉េកាំងអនុវត្តករណីវាយ
ប្រហារលើបណ្ដាញ់អ៊ិនធឺណែតមានទ្រង់ទ្រាយដ៏ធំនេះ៕