មជ្ឈដ្ឋានមន្ត្រីអាមេរិកសង្ស័យអំពីប្រសិទ្ធភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS


មជ្ឈដ្ឋានមន្ត្រីអាមេរិកសង្ស័យអំពីប្រសិទ្ធភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS  - ảnh 1
មជ្ឈដ្ឋានមន្ត្រីអាមេរិកសង្ស័យអំពីប្រសិទ្ធភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – ថ្លែងមតិនៅសម័យសួរដេញដោលរបស់ បេសជនពិសេសទទួល
បន្ទុកបញ្ហានៅអ៊ីរ៉ាក់ លោក  Brett McGurk នៅសភាជាន់ទាបអាមេរិក នាថ្ងៃទី ១០
ធ្នូ ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប លោក Ed Royce បាន
ចាត់ទុក ថា៖ យុទ្ធនាការវាយប្រហារតាមជើងអាកាសទៅលើទីតាំងនៃកំលាំង
“រដ្ឋឥស្លាមស្វ័យ ប្រកាស”  (IS) នៅអ៊ីរ៉ាក់និងស៊ីរីក្នុងរយៈពេល ៤ ខែកន្លងមកមិន
ទទួលបានប្រសិទ្ធភាពខ្ពស់ខណៈដែលបណ្ដាទាហានសង្គ្រាមសាសនាឥស្លាម
នៅត្រួតពិនិត្យតំបន់ធំមួយ។ លោក Royce ក៏បានសម្តែងការសង្ស័យអំពីផែនការ
ហ្វឹកហាត់កំលាំងប្រឆាំងនៅស៊ីរី ដោយសារកំលាំងនេះកំពុងប្រឈមមុខនឹង
ស្ថានភាពខ្វះខាត់ដ៏ធ្ងន់ធ្ងរខាងអាវុធ។ ព្រឹទ្ធសមាជិកសភាគណៈបក្សសាធារណៈ
រដ្ឋ លោក Ileana Ros-Lehtinen កំណាងសំរាប់រដ្ឋ Florida បានចាត់ទុកថា៖ សេតវិមាន
មិនទាន់អនុវត្តបណ្ដាផែនការជាក់ស្តែងសំដៅកំទិច IS និងរណសិរ្ស Al Nursa ចំណុះអង្គការភេវរកម្មអន្តរជាតិ al-Qaeda ប្រចាំនៅស៊ីរីនៅឡើយ។

ចំពោះមុខបណ្ដាការិះគន់ពោលខាងលើ បេសជនពិសេស McGurk បានចាត់ទុក
ថា៖ បណ្ដាការវាយប្រហារតាមជើងអាកាសនៃកងទ័ពចំរុះ ដឹកនាំដោយអាមេរិក
ទទួលបានការបោះជំហានមួយចំនួនដូចជា បញ្ឈប់ការរីករាលដាលរបស់ IS។
លោក McGurk បានសង្កត់ធ្ងន់ថា៖ ការហ្វឹកហាត់និងបំពាក់អាវុធសំរាប់កំលាំង
ប្រឆាំងនៅស៊ីរីគឺផ្នែកមួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS ក្នុងរយៈពេលយូរ
អង្វែង។ សម័យសួរដេញដោលពោលខាងលើត្រូវបានរៀបចំឡើងបន្ទាប់ពី
រដ្ឋមន្ត្រីការបេទេស អាមេរិក លោក John Kerry អំពាវនាវឲ្យ​មជ្ឈដ្ឋាននាក់តាក់
តែងច្បាប់នៃប្រទេសនេះពិនិត្យមើលឡើងវិញនូវផែនការដាក់ពង្រាយកំលាំង
កងទ័ពជើងគោកនៅអ៊ីរ៉ាក់និងស៊ីរីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ