មជ្ឈដ្ឋានមន្ត្រីអាមេរិក និងកូរ៉េខាងជើងដំណើរការវង់ចរចាលើកទី ៥ នៅ Panmunjom
(VOVWORLD) -ភាគីទាំងពីរគ្រោងនឹងពិចារណាលើរវៀបវារៈ មុននឹងជំនួបរវាងអាមេរិក ជាមួយកូរ៉េខាងជើង ក្នុងនោះផ្ដោតទៅលើបញ្ហាលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការធានាសន្តិសុខរបស់វ៉ាស៊ីនតោន។
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសហ្វីលីពីនលោក Sung Kim
និង អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui |
នាថ្ងៃទី ៦ មិថុនា មជ្ឈដ្ឋានមន្ត្រីថ្នាក់ជំនាញរបស់អាមេរិក និង ស.ប.ប.ក បានបើកកិច្ចប្រជុំនៅភូមិផ្អាកសង្គ្រាម Panmunjom នៅខ្សែព្រំដែនអន្តរកូរ៉េ ដើម្បីពីភាក្សាអំពីវបៀបវារៈឲ្យជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរីនាថ្ងៃទី ១២ មិថុនាខាងមុខ។
យោងតាមមជ្ឈដ្ឋានមន្ត្រីសេអ៊ូលបានឲ្យដឹងថា៖គណប្រតិភូអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសហ្វីលីពីនលោក Sung Kim បានជូបចរចាជាមួយគណប្រតិភូកូរ៉េខាងជើង ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Choe Son-hui នាវេលាម៉ោង ១០ (តាមម៉ោងតំបន់)។ ភាគីទាំងពីរគ្រោងនឹងពិចារណាលើរវៀបវារៈ មុននឹងជំនួបរវាងអាមេរិក ជាមួយកូរ៉េខាងជើង ក្នុងនោះផ្ដោតទៅលើបញ្ហាលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការធានាសន្តិសុខរបស់វ៉ាស៊ីនតោនផងដែរ៕