មជ្ឈដ្ឋានសន្តិសុខអង់គ្លេសច្រានចោលព័ត៌មានអំពីជនសង្ស័យរុស្ស៊ី

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន (PA) របស់អង់គ្លេសបានឲ្យដឹងថា ភ្នាក់ងារស៊ើបអង្កេតអង់គ្លេសបានកំណត់អត្តសញ្ញាណជនសង្ស័យតាមរយៈប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV និងការពិនិត្យលើវីដេអូអំពីជនអន្តោប្រវេសន៍ចូលអង់គ្លេសក្នុងកំឡុងពេលកើតមានករណីបំពុល។
មជ្ឈដ្ឋានសន្តិសុខអង់គ្លេសច្រានចោលព័ត៌មានអំពីជនសង្ស័យរុស្ស៊ី - ảnh 1រដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោក Ben Wallace 

នាថ្ងៃទី ១៩ កក្កដា រដ្ឋមន្ត្រីសន្តិសុខអង់គ្លេស លោក Ben Wallaceបានប្រកាសព័ត៌មានអំពីការដែលប៉ូលិសអង់គ្លេសបានកំណត់អត្តសញ្ញាណជនសង្ស័យរុស្ស៊ី ដែលស្ថិតនៅពីក្រោយករណីវាយប្រហារដោយសារធាតុពុលសរសៃប្រសាទ Novichok ទៅលើអតីតចារបុរសរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកគឺលោកស្រី Yulia កាលពីថ្ងៃទី ៤ មិនាកន្លងទៅ "ត្រឹមជាពាក្យចចាមអារ៉ាម និងមិនច្បាស់លាស់តែប៉ុណ្ណោះ"។

មុននេះ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន (PA) របស់អង់គ្លេសបានឲ្យដឹងថា ភ្នាក់ងារស៊ើបអង្កេតអង់គ្លេសបានកំណត់អត្តសញ្ញាណជនសង្ស័យតាមរយៈប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV និងការពិនិត្យលើវីដេអូអំពីជនអន្តោប្រវេសន៍ចូលអង់គ្លេសក្នុងកំឡុងពេលកើតមានករណីបំពុល។ទោះជាយ៉ាងណាប៉ូលិសអង់គ្លេសបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ