មជ្ឈដ្ឋានសារពត៌មានអង់គ្លេស៖ សហភាពអឺរ៉ុបមានបំណងពង្រីក​ពាណិជ្ជកម្មជាមួយវៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងជាមួយវៀតណាមនឹងត្រូវដាក់ជូនទៅ សភា អឺរ៉ុបទាំងមូលដើម្បីបោះឆ្នោតនៅពេលដែលសមាជិកសភាជួបគ្នាក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ។
មជ្ឈដ្ឋានសារពត៌មានអង់គ្លេស៖ សហភាពអឺរ៉ុបមានបំណងពង្រីក​ពាណិជ្ជកម្មជាមួយវៀតណាម - ảnh 1 សម័យបោះឆ្នោតនៅ INTA (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២១ ខែមករា មជ្ឈដ្ឋានសារពត៌មានអង់គ្លេសបានជូនដំណឹងអំពីការដែលគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (EP) បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA)។ យោងតាមព័ត៌មាននេះ លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការនាថ្ងៃទី ២១ ខែមករានេះ បានឲ្យដឹងថា មានសំឡេងគាំទ្រចំនួន ២៩ និងសំឡេងប្រឆាំងចំនួន ៦ និងសំឡេងឆ្នោតសចំនួន ៥។ គណៈកម្មការនេះក៏បានយល់ព្រមអនុម័តលើកិច្ចព្រមព្រៀងការពារវិនិយោគរបស់សហភាពអឺរ៉ុប - វៀតណាម (IPA) ដោយសំឡេងគាំទ្រចំនួន ២៦ សំឡេងប្រឆាំងចំនួន៧ និងសំឡេងឆ្នោតសចំនួន ៦។

កិច្ចព្រមព្រៀងជាមួយវៀតណាមនឹងត្រូវដាក់ជូនទៅសភាអឺរ៉ុបទាំងមូលដើម្បីបោះឆ្នោតនៅពេលដែលសមាជិកសភាជួបគ្នាក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ។ សំឡេងគាំទ្រដ៏លើសលប់របស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់ EP បានបង្ហាញថា សហគមន៍អ៊ឺរ៉ុប (EU) មានបំណងពង្រីកការធ្វើពាណិជ្ជកម្មជាមួយវៀតណាម។ EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ២ របស់ EU ជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយ បន្ទាប់ពីប្រទេសសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ