មជ្ឈដ្ឋានអ្នកជំនាញការវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព
|
មជ្ឈដ្ឋានអ្នកជំនាញការវាយតម្លៃថាសេដ្ឋកិច្ចវៀតណាមមានកំណើនស្ថិរភាព |
(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា មជ្ឈដ្ឋានអ្នកជំនាញការរបស់ Conference Board បាន
ព្យាករណ៍ថា សេដ្ឋកិច្ចរបស់វៀតណាមទទួលបានកំណើនចំនួន៦,២%ក្នុងឆ្នាំ២០១៦
នេះ ហើយនឹងកើនដល់៦,៥%ក្នុងឆ្នាំក្រោយផងដែរ។ អង្គការស្រាវជ្រាវសេដ្ឋកិច្ចជួរ
មុខពិភពលោកដែលមានទីស្នាក់ការនៅក្រុងញ៉ូវយ៉កក៏បានវាយតម្លៃថា សេដ្ឋកិច្ចវៀត
ណាមនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ប្រសិនបើរដ្ឋអំណាចថ្មីរបស់ប្រធានាធិបតី
អាមេរិកទើបជាប់ឆ្នោត Donald Trump ធ្វើការបដិសេដចំពោះកិច្ចព្រមព្រៀងពាណិជ្ជ
គម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក TPP ។ក្នុងពេលជាមួយគ្នានោះ លោកស្រី Jing Sima អ្នក
ជំនាញការសេដ្ឋកិច្ចរបស់ Conference Board បានចាត់ទុកថា វៀតណាមអាចទទួល
បានផលប្រយោជន៍ជាច្រើនក្នុងបរិបទដែល ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក
និងចិនត្រូវបានព្យាករណ៍ថា អាក្រក់ទៅៗ។ ពោលគឺ វៀតណាមអាចក្លាយទៅជាទី
មក ដល់ជំនួស ក្នុងករណីអ្នកផលិតនិងវិនិយោគិនដកចេញពីចិនដោយសាររដ្ឋអំ
ណាច របស់លោក Trump រឹតបន្តឹងរាល់គោលនយោបាយសហប្រតិបត្តិការសេដ្ឋកិច្ច
ជាមួយ ប៉េកាំងនោះ។ ប៉ុន្តែ នៅចំពោះមុខ ប្រទេសទាំងអស់នឹងត្រូវរងផលប៉ះពាល់
ប្រសិនបើ រដ្ឋអំណាចអាមេរិកធ្វើឲ្យយឺតយ៉ាវដំណើរការធ្វើសកលភាវូបនីយកម្ម៕