មជ្ឈមណ្ឌលពាណិជ្ជកម្មស្រីលង្កា-វៀតណាមបានបើកសម្ពោធនៅColombo
|
ទេសាភិបាលធនាគាកណ្តាលរបស់ស្រីលង្កា និងឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅស្រីលង្កាក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌល
(រូបថតៈ ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្កា) |
(VOVworld)-នាថ្ងៃទី៦សីហា មជ្ឈមណ្ឌលពាណិជ្ជកម្មស្រីលង្កា-វៀតណាមនៅ
ទីក្រុង Colombo (ស្រីលង្កា) បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សំដៅ
ជម្រុញរាល់ សកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធិផលសេដ្ឋកិច្ច បរិយាកាសវិនិយោគ
សក្កានុភាព និង តម្រូវការសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មនៅវៀតណាម
សម្រាប់ប្រជាជន និងសហគមន៍អង្គភាពអាជីវកម្មរបស់ស្រីលង្កា។ នៅក្នុងពិធី
នេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅស្រីលង្កា លោកTon Sinh Thanh បានឲ្យ
ដឹងថា ឱកាសនិង សក្កានុភាពរវាងប្រទេសទាំងពីនៅមានច្រើន ប៉ុន្តែមិនទាន់
បានធ្វើអាជីវកម្មឲ្យអស់ នៅឡើយ ហើយពាណិជ្ជកម្មទ្វេភាគីមានការកើនខ្លាំង
ប៉ុន្តែ គឺទាបជាងបើប្រៀបនឹងប្រទេស ដទៃ។ ដោយហេតុនេះបានមកដល់ពេល
ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវពិនិត្យមមើល ទៅលើការចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះទ្វេភាគី១ ដើម្បី ឈានដល់កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយស្រីលង្កា៕