មជ្ឈមណ្ឌលវប្បធម៌បារាំង - L’Espace លើកទី២នៅទីក្រុងហាណូយ
(VOVWORLD) -មជ្ឈមណ្ឌលវប្បធម៌បារាំង - L’Espace លើកទី២នៅទីក្រុងហាណូយ។ ព័ត៌មាន ពោលខាងលើត្រូវបាននាំចេញនៅក្នុងមហាសន្និបាតតំណាងលើកទី៥ នៃ សមាគមមិត្តភាពវៀតណាម-បារាំងទីក្រុងហាណូយ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ សីហា។
ក្នុងអាណត្តិ ២០១៧-២០២២ សមាគមមិត្តភាពវៀតណាមបារាំងទីក្រុង ហាណូយបានខំប្រឹងប្រែង បន្តការងាររៀបចំសកម្មភាពសន្តិភាព មិត្តភាព ផ្សព្វ ផ្សាយ ជាពិសេស រៀបចំការប្រឡងស្វែងយល់អំពីទឹកដីនិងមនុស្សបារាំង សម្រាប់មុខសញ្ញាជានិស្សិត ក្នុងឱកាសបង្កើតទំនាក់ទំនងការទូតវៀតណាម បារាំង។ តាមគំរោង នាខែវិច្ឆិកាឆ្នាំ២០១៧ នឹងមានមូលដ្ឋានថ្មីរបស់មជ្ឈមណ្ឌល វប្បធម៌បារាំងហាណូយសំដៅតភ្ជាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ តាមរយៈ ការផ្សព្វផ្សាយវប្បធម៌និងភាសាបារាំង៕