(VOVworld) - នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ដែល
ស្ថិតនៅតំបន់ភ្នំខ្ពង់រាបភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Tan Dung និងក្រុមការងាររដ្ឋាភិបាល បានមានជំនួបធ្វើការ ជាមួយថ្នាក់
ដឹកនាំខេត្ត Dak Lak អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមនៅ តំបន់។
លោក Nguyen Tan Dung បានសំណូមពរប្រព័ន្ធនយោបាយទាំងមូល នៅខេត្ត
Dak Lak រួមកម្លាំងកាយចិត្តខិតខំប្រឹងប្រែងអនុវត្តល្អនូវបណ្ដាភារកិច្ចអភិវឌ្ឍន៍
សេដ្ឋ កិច្ចសង្គមដែលបក្សភាគខេត្តបានដាក់ចេញក្នុងឆ្នាំនេះ ផ្សាភ្ជាប់នឹងការ
រៀបចំមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ទន្ទឹមនឹងនោះ
ខេត្តក៏ត្រូវ ប្រមូលផ្ដុំជំរុញខ្លាំងកម្មវិធីកសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រ
ជាពិសេសគឺ នៅតំបន់ជនរួមជាតិភាគតិច។លោកបានសំណូមពរខេត្ត Dak Lak បន្តបង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនអនុវត្តសិទ្ធិសេរីភាពខាង ជំនឿ
សាសនា តាមការកំណត់នៃរដ្ឋធម្មនុញ្ញនិងច្បាប់។
ក្នុងឱកាសបុណ្យតេតប្រពៃណីមមែសប្ដស័ក លោកនាយករដ្ឋមន្រ្តីNguyen Tan
Dung បានទៅសាកសួរសុខទុក្ខកម្មាភិបាលបដិវត្តន៍ជើងចាស់មួយចំនួននៅ
ខេត្ត Dak Lak៕