មជ្ឈិមបូព៌ា៖ ត្រូវការរយៈពេល ១៤ឆ្នាំ ដើម្បីបោះ​សម្អាត​គំនរបាក់​បែក​នៅតំបន់​ហ្គាហ្សា

(VOVWORLD) - លោក Per Lodhamar មន្ត្រីទទួលបន្ទុកទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីនរបស់អង្គការសហប្រជាជាតិនាថ្ងៃទី ២៦ខែមេសា បានឲ្យដឹងថា ជម្លោះរវាងកងទ័ពអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាសបានបង្កើតគំនរបាក់បែកដ៏ធំដែលមានទម្ងន់សរុបរហូតដល់ ៣៧ លានតោន ពោលគឺ ៣០០ គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ នៅតំបន់ហ្គាហ្សា។ 

យោងតាមលោក Per Lodhamar ជម្លោះបានបំផ្លាញផ្ទះសម្បែងប្រមាណ ៦៥% នៅតំបន់ហ្គាហ្សា។ គួរកត់សំគាល់ថា ប្រហែល ១០% នៃគ្រាប់បែក គ្រាប់កាំភ្លើង និងគ្រឿងផ្ទុះដែលប្រើប្រាស់ក្នុងសង្គ្រាមមិនទាន់ផ្ទុះនៅឡើយទេ ហើយកំពុងស្ថិតនៅក្នុងគំនរបាក់បែក។ ដូច្នេះហើយ ដើម្បីបោះសម្អាតកំនរបាក់បែកនៅតំបន់ហ្គាហ្សា គេប៉ាន់ប្រមាណថា ឡានដឹកទំនិញធំៗប្រហែល ១០០ គ្រឿងនឹងត្រូវប្រតិបត្តិការជារៀងរាល់ថ្ងៃក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។

កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កងកម្លាំងហាម៉ាសនៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃដដែល ដែលបានបណ្តាលឱ្យមនុស្សជិត ១.២០០ នាក់បានស្លាប់។ ទិន្នន័យពីអាជ្ញាធរសុខភាពប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបង្ហាញថា យុទ្ធនាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានបណ្តាលឲ្យមនុស្សជាង ៣៤.០០០ នាក់ បានស្លាប់ ជាង ៧៧.០០០ នាក់រងរបួស និងមនុស្សជាង ៧.០០០ នាក់កំពុងបាត់ខ្លួន។ អ្នកបាត់បង់ជីវិតភាគច្រើនជាជនស៊ីវិល ដែលក្នុងនោះកុមារ និងស្ត្រីស្រូបយកជាង ៧០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ