មជ្ឈឹមសមាគមកសិកម្មវៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់

មជ្ឈឹមសមាគមកសិកម្មវៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់  - ảnh 1
មជ្ឈឹមសមាគមកសិកម្មវៀតណាមប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយខួងដោយខុសច្បាប់ (VTV)

(VOV)_ក្នុងសេចក្ដីថ្លែងការណ៍ដែលបាននាំចេញនាថ្ងៃទី ២ មិថុនា ​សមាគម
កសិករ វៀតណាមបានលើកច្បាស់ថា៖ សកម្មភាពរបស់ចិន បាន​រំលោភយ៉ាងធ្ងន់ធ្ងរ
ទៅ លើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការចំពោះតំបន់ខ្ពង់ រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ នេះក៏គឺជាការរំលោភ យ៉ាងធ្ងន៉ធ្ងរទៅលើច្បាប់អន្តរជាតិ អនុ​សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
ឆ្នាំ ១៩៨២ …ល។ សមាគមកសិករវៀតណាមទាំងមូលអរិចិត្តយ៉ាងខ្លាំងក្លា  និងប្តេជ្ញ ប្រឆាំងជំទាស់សកម្មភាពខុសឆ្គង់និងគ្រោះថ្នាក់នេះរបស់ចិន និងសំណូមពរចិនត្រូវ
ដកស្ថានីយខួង Haiyan Shiyou ៩៨១ និងមធ្យោបាយការពារផ្សេងៗ ចេញពីតំបន់​សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម បញ្ចប់រាល់សកម្មភាពខុសច្បាប់ និងអំពើគ្មាន
មនុស្សធម៌ ចំពោះអ្នកនេសាទវៀតណាមនៅសមុទ្រខាងកើតនិងមិន​ទុកឲអំពើនេះ កើតមានឡើងជាថ្មីម្ដង់ទៀត ​។ សមាគមកសិករវៀតណាម​គាំទ្រយ៉ាងខ្លាំងក្លារាល់ការខំ ប្រឹងប្រែងរបស់រដ្ឋាភិបាល និងកងកម្លាំងប្រតិ​បត្តិច្បាប់របស់វៀតណាម ការពារអធិប
តេយ្យ ភាពស្របតាមច្បាប់របស់វៀតណាម ដោយ​សន្តិវិធី​ សមស្របជាមួយច្បាប់អន្តរ
ជាតិ  អំពាវនាវឲអ្នកនេសាទត្រីវៀតណាមស្រុះចិត្តគំនិត សាមគ្គីភាព ប្តេជ្ញច្បាមជាប់​សមុទ្រ រួមចំណែកការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ