(VOVworld) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) នាថ្ងៃទី១០ មករា បាន
ស្រង់សម្ដីមេដឹកនាំកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក
Kim Jong-un ប្រកាសថា ការសាកល្បងគ្រាប់បែក H របស់ព្យុងយ៉ាងនាថ្ងៃទី៦ មករា
កន្លងទៅ ជាវិធានការស្វ័យការពារចំពោះការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែររបស់
អាមេរិក។នេះជាសេចក្ដីប្រកាសដំបូងរបស់លោក Kim Jong-un អំពីការសាកល្បង
នុយក្លេងអ៊ែរនេះ។
|
មេដឹកនាំ Kim Jong-un ចុះហត្ថលេខាអនុម័តលើការសាកល្បងគ្រាប់បែក H នៅរដ្ឋធានីព្យុងយ៉ាង
នាថ្ងៃទី១ មករា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN) |
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មាននិងមជ្ឈដ្ឋានមន្រ្តីព្យុងយ៉ាងបានថ្កោលទោស
អាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ឆ្លើយតបវិញ អាមេរិកបាន
អះអាងថា គ្មានអាវុធនុយក្លេអ៊ែរណាដែលត្រូវបានរៀបចំនៅកូរ៉េខាងត្បូងឡើយ។
ប៉ុន្តែ វ៉ាស៊ីនតោនកំពុងពិភាគ្សាជាមួយសេអ៊ូលអំពីការដាក់ពង្រាយអាវុធយុទ្ធ
សាស្ត្រនៅឧបទ្វីបកូរ៉េបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់
ព្យុងយ៉ាង។
សហគមន៍អន្ត្ររជាតិបានថ្កោលទោសនិងសំដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ
ចំពោះការដែលរដ្ឋអំណាចព្យុងយ៉ាងប្រកាសសាកល្បងគ្រាប់បែកអ៊ីដ្រូ ព្រមទាំង
ចាត់ទុកថា នេះជាសកម្មភាពរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តទាក់ទិនានា
របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលធ្វើឲ្យភាពតានតឹងកើនឡើង គំរាមកំហែង
ទៅលើសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕