មេដឹកនាំជាន់ខ្ពស់នៃបណ្ដាញភេរវកម្ម Al Qaeda ត្រូវបានកំទិចនៅយេម៉ែន
|
មេដឹកនាំជាន់ខ្ពស់នៃបណ្ដាញភេរវកម្ម Al Qaeda ត្រូវបានកំទិចនៅយេម៉ែន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ មករា បណ្ដាមន្ត្រីយេម៉ែនបានឲ្យដឹងថា៖ កំលាំងគាំទ្រ
រដ្ឋាភិបាលនៃប្រទេសនេះបានវាយប្រហារនិងកំទិច Ali Abed al Rab bin Talab
ឬហៅថា Abu Anwar មេដឹកនាំជាន់ខ្ពស់នៃបណ្ដាញភេរវកម្មអន្តររជាតិ Al Qaeda
រួមជាមួយមុខសញ្ញាចំនួន ៣ នាក់ទៀតនៅខេត្ត Abyan ភាគខាងត្រូងយេម៉ែន។
ក្រុមរថយន្ត របស់មេដឹកនាំពោលខាងលើត្រូវបានវាយប្រហារនាថ្ងៃទី ១ មករា
កន្លងទៅ ក្នុងដំណើរឆ្ពោះទៅទីក្រុងកំពង់ផែរ Aden ភាគខាងត្បូងយេម៉ែន។
Abu Anwar គឺជាមេប្រមុខតុលាការដែល Al Qaeda បង្កើតនៅខេត្ត Hadramawt
ស្ថិតក្នុងក្រោមការទន្ទ្រានកាន់កាប់របស់អង្គការ ភេរវកម្មនេះ៕