មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាមត្រូវបានជំនុំជំរះ
|
មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) ចំនួន ៥ នាក់ ត្រូវបានជំនុំជំរះនៅតុលាការយោធារបស់អេហ្ស៊ីប។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៦ មិនា មេដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB)
ចំនួន ៥ នាក់ ត្រូវបានជំនុំជំរះនៅតុលាការយោធារបស់អេហ្ស៊ីប។ មុននោះ នា
ថ្ងៃទី ២៥ កុម្ភៈ កងទ័ពការពារព្រំដែនអេហ្ស៊ីបបានចាប់ខ្លួនមេដឹកនាំចំនួន ៥
នាក់នោះ នៅតំបន់ភាគខាងត្បូងខ្សែព្រំដែនជាមួយស៊ូដង់។ មេដឹកនាំនានា
ពោលខាងលើត្រូវបានចោទប្រកាន់ថាជាំម្ចាស់កម្មសិទ្ធិអាវុធខុសច្បាប់និង
រំលោភលើតំបន់យោធា។ គិតតាំងពីការធ្វើរដ្ឋប្រហារផ្តួលរំលំអតីតប្រធានាធិបតី
អេហ្ស៊ីប លោក Mohamed Morsi នាថ្ងៃទី ៣ កក្កដា ឆ្នាំ ២០១៣ រដ្ឋអំណាចបណ្តោះ
អាសន្នរបស់អេហ្ស៊ីបបានបំផុសយុទ្ធនាការចាប់ខ្លួនដោយទ្រង់ទ្រាយធំតម្រង់ទៅ
លើបណ្ដាសមាជិក នៃ MB និងអ្នកគាំទ្រអង្គការនេះ៕