មេដឹកនាំបាតុកម្មនៅថៃប្រកាសនឹងធ្វើឲ្យរាជធានីបាងកកបិទទ្វា ទាំងស្រុង
|
មេដឹកនាំបាតុកម្មនៅថៃ លោក Suthep Thaugsungban បានប្រកាសនឹងធ្វើឲ្យរាជធានី
បាងកកបិទទ្វាទាំងស្រុងក្នុងថ្ងៃ ដំណើរការបោះឆ្នោត។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៣០ មករា មេដឹកនាំបាតុកម្មនៅថៃ លោក Suthep Thaugsungban បានប្រកាសនឹងធ្វើឲ្យរាជធានីបាងកកបិទទ្វាទាំងស្រុងក្នុងថ្ងៃ ដំណើរការបោះឆ្នោត។ តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅថៃបានឲ្យដឹងថា៖ ប៉ូលីសរាប់ពាន់នាក់បានដាក់ពង្រាយលើទូទាំងប្រទេសថៃសំដៅធានាសន្តិសុខសំរាប់
ការបោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខនេះ ។ ក្នុងពេលនោះ លោក Suthep បានអះអាង
ថា៖ បាតុករនឹងប្រមូលផ្តុំដង្ហែក្បួននៅរាជធានីបាងកកដល់ថ្ងៃដំណើរការបោះឆ្នោត
ជាពិសេស នាថ្ងៃទី ២ កុម្ភៈ បាតុករនឹងហ៊ុំព័ទ្ធបណ្ដាមណ្ឌលបោះឆ្នោតមិនអនុញ្ញាត្ត
ឲ្យអ្នកបោះឆ្នោតទៅបោះឆ្នោតទេ។ រដ្ឋាភិបាលថៃនៅសម្រេចរៀបចំការបោះឆ្នោត
តាមផែនការ ហើយនឹងអនុវត្ត វិធានការមឹងម៉ាត់ចំពោះចលនាបាតុកម្ម៕