មេដឹកនាំប្រទេស BRICS នឹងជួបប្រជុំគ្នាតាមអនឡាញនៅចុងខែមិថុនា

(VOVWORLD) - តាមគម្រោង កិច្ចប្រជុំឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៤ ខែមិថុនា មុនពេលកិច្ចប្រជុំ G7 (រួមមានប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ជប៉ុន កាណាដា និងសហរដ្ឋអាមេរិក) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២៨ ខែមិថុនានៅប្រទេសអាល្លឺម៉ង់។

មេដឹកនាំប្រទេស BRICS នឹងជួបប្រជុំគ្នាតាមអនឡាញនៅចុងខែមិថុនា - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (ខាងលើ) ដឹកនាំកិច្ចប្រជុំកំពូល BRICS លើកទី ១៣ ក្នុងទម្រង់អនឡាញ (រូបថត៖ ANI/TTXVN)

រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ទៅកាន់ទីក្រុង New Delhi ប្រទេស ឥណ្ឌាបានយល់ព្រមចូលរួមកិច្ចប្រជុំកំពូលតាមវីដេអូរបស់មេដឹកនាំ BRICS (រួមទាំងប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) នៅចុងខែមិថុនា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា នេះអាចជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin, ប្រធានរដ្ឋចិនលោក Xi Jinping និងមេដឹកនាំនៃប្រទេសប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងបានជួបប្រជុំគ្នាចាប់តាំងពីជម្លោះផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក។

តាមគម្រោង កិច្ចប្រជុំឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៤ ខែមិថុនា មុនពេលកិច្ចប្រជុំ G7 (រួមមានប្រទេសអាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ជប៉ុន កាណាដា និងសហរដ្ឋអាមេរិក) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២៨ ខែមិថុនានៅប្រទេសអាល្លឺម៉ង់។

ទាក់ទងនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន តំណាង BRICS បានបង្ហាញការគាំទ្រចំពោះការបន្តកិច្ចសន្ទនានិងការចរចារវាងប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយ។ បណ្តាប្រទេសក៏បានរំលឹកឡើងវិញនូវគោលជំហររបស់ខ្លួនលើបញ្ហាអ៊ុយក្រែន ដោយសន្យាគាំទ្រពហុភាគីនិយម និងប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ