មេដឹកនាំពិភពលោកអបអរសាទរលោក Joe Biden

(VOVWORLD) - នៅថ្ងៃទី ៨ ខែវិច្ឆិកា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថាលោក Joe Biden បានឈ្នះឆ្នោតប្រធានាធិបតីអាមេរិកនោះ មេដឹកនាំពិភពលោកជាច្រើនបានផ្ញើសេចក្ដីអបអរសាទរទៅកាន់លោក Joe Biden។
មេដឹកនាំពិភពលោកអបអរសាទរលោក Joe Biden - ảnh 1 លោក Joe Biden ទទួលការអបអរសាទរជាច្រើនពីមេដឹកនាំពិភពលោក (ប្រភព៖ Sky)

លោកប្រធាន គុយបា Miguel Diaz-Canelបានសរសេរនៅលើបណ្តាញសង្គមធ្វីតទ័រ អំពីលទ្ធផលនៃការបោះឆ្នោតនៅអាមេរិកជាមួយជ័យជំនះរបស់បេក្ខជនគណៈបក្សប្រជាធិបតេយ្យលោក Joe Biden ដែលក្នុងនោះលោកជឿជាក់លើលទ្ធភាពនៃការកសាងទំនាក់ទំនង ទ្វេភាគី ដែលមានលក្ខណៈស្ថាបនាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani សង្ឃឹមថារដ្ឋអំណាចថ្មីរបស់អាមេរិកអាចបន្ត អនុវត្តការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ។ ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Saleh ក៏បានអបអរសាទរដល់លោក Joe Biden ដោយសម្តែងក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមក៏ដូចជាពង្រឹងសន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ាផងដែរ។ ប្រធានាធិ បតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអបអរសាទរដល់លោក Joe Biden ហើយបានសម្តែងនូវបំណងចង់សហការជាមួយរដ្ឋអំណាចប្រធានាធិបតីដែលជាប់ឆ្នោតនៅសហរដ្ឋអាមេរិក។ ព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II ក៏ទន្ទឹមរង់ចាំកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋអំណាចលោក Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ