មេដឹកនាំព្រឹទ្ធសភាអាមេរិកស្នើឲ្យចំណាយថវិកាជាបន្ទាន់ចំនួន ៨,៥ ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ មេដឹកនាំគណៈបក្សមានសម្លេងភាគតិចក្នុងព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បានស្នើសុំឱ្យរដ្ឋសភាអាមេរិក អនុម័តលើការចំណាយថាវិកាជាទឹកប្រាក់ចំនួន ៨ ពាន់ ៥ លាន ដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid-19 ។
មេដឹកនាំព្រឹទ្ធសភាអាមេរិកស្នើឲ្យចំណាយថវិកាជាបន្ទាន់ចំនួន ៨,៥ ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 - ảnh 1 មេដឹកនាំគណៈបក្សមានសម្លេងភាគតិចក្នុងព្រឹទ្ធសភាអាមេរិក លោក Chuck Schumer  (រូបថត៖ CNBC)

មន្ទីរបញ្ចកោណបានឲ្យដឹងថាគេកំពុងពិចារណាអំពីលទ្ធភាពដែលអាចត្រូវការថវិកាបន្ថែម ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុស SARS-CoV2 បន្ទាប់ពីមានព័ត៌មានផ្សាយថា មានទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងត្រូវបានឆ្លងវីរុសនេះ។

ទន្ទឹមនឹងនេះដែរ មានសាកលវិទ្យាល័យអាមេរិកជាច្រើនបានលុបចោលកម្មវិធីសិក្សានៅក្នុងប្រទេសផ្សេងទៀត ដូចជាអ៊ីតាលី ចិន និងកូរ៉េខាងត្បូង ក្នុងបរិបទដែលវីរុស SARS-CoV2 កំពុងតែឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ