មេដឹកនាំរុស្ស៊ី​អាះអាង​ពី​ភាព​ចាំបាច់ បន្តកែលម្អអ​​ប្រព័ន្ធការពារដែនអាកាស

(VOVWORLD) - កាលពីថ្ងៃទី ៣១ ឧសភា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនឹងបន្តត្រូវបានកែលម្អ បើទោះបីជាប្រព័ន្ធនេះបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងការរុញថយ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) សំដៅទៅលើទីក្រងុម៉ូស្គូក៏ដោយ។
មេដឹកនាំរុស្ស៊ី​អាះអាង​ពី​ភាព​ចាំបាច់ បន្តកែលម្អអ​​ប្រព័ន្ធការពារដែនអាកាស - ảnh 1 អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។ រូបថត៖ AFP/TTXVN

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងម៉ូស្គូដំណើរការបានល្អ ប៉ុន្តែនៅតែត្រូវការកែលម្អ។

នាថ្ងៃដដែលនោះ អភិបាលខេត្ត Krasnodar លោក Veniamin Kondratyev បានឲ្យដឹងថា គ្រោះអគ្គីភ័យបានឆាបឆេះនៅរោងចក្រចម្រាញ់ប្រេង Afipsky ក្នុងទីក្រុង Kuban ភាគខាងត្បូង ដោយសារតែការវាយប្រហារដោយយន្តហោះដ្រូន(UAV)។ មុននោះ នាថ្ងៃទី ៣០ ឧសភា UAV ចំនួន ៨ គ្រឿងបានវាយប្រហារតំបន់មួយចំនួនក្នុងទីក្រុងម៉ូស្គូ។ ប្រព័ន្ធកាំជ្រួចពីដីទៅអាកាស Pantsir-S របស់រុស្ស៊ីបានបាញ់ទម្លាក់ UAV ចំនួន ៥គ្រឿង ខណៈដែល ៣គ្រឿងទៀតត្រូវបានបិទខ្ទាស់ ដោយមធ្យោបាយអេឡិចត្រូនិក។

ទាក់ទិននឹងបញ្ហានេះ សេតវិមាននៅថ្ងៃទី៣១ ឧសភា បានឲ្យដឹងថា អាមេរិកមិនដឹងថាអ្នកណានៅពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនលើទីក្រុងម៉ូស្គូនោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានឲ្យដឹងថា អាមេរិកគ្រាន់តែផ្តល់ការហ្វឹកហ្វឺននិងឧបករណ៍យោធាដល់អ៊ុយក្រែនប៉ុណ្ណោះ ហើយមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ