មេដឹកនាំរុស្ស៊ី និងប៉ាឡេស្ទីនពិភាក្សាគ្នាអំពីការសម្រុះសម្រួលមជ្ឈឹមបូព៌ា

(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បី ពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាមជ្ឈឹមបូព៌ា។
មេដឹកនាំរុស្ស៊ី និងប៉ាឡេស្ទីនពិភាក្សាគ្នាអំពីការសម្រុះសម្រួលមជ្ឈឹមបូព៌ា - ảnh 1 ប្រធានាធិបតីរុស្ស៊ី និងសមភាគីប៉ាឡេស្ទីន (ប្រភព៖ urdupoin)

យោងតាមសេចក្ដីប្រកាសរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា៖ ប្រធានាធិប តីរុស្ស៊ីលោក Vladimir Putin បានអះអាងសារជាថ្មីនូវការគាំទ្ររបស់រស្ស៊ីចំពោះដំណោះស្រាយប្រកបដោយយុត្តិធម៌និងយូរអង្វែងសម្រាប់ជម្លោះរវាងប៉ាឡេស្ទីន - អ៊ីស្រាអែល ក្នុងក្របខ័ណ្ឌគតិយុត្តិអន្តរជាតិ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការជំរុញសាមគ្គីភាពផ្ទៃក្នុងនៅប៉ាឡេ ស្ទីន។

នៅក្នុងកិច្ចចរចនេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងថា ប៉ាឡេស្ទីនបានត្រៀមរៀបចំផែនការចរចាជាមួយអ៊ីស្រាអែល ក្រោមការជួយឧបត្ថម្ភរបស់ក្រុមប្រទេសទាំង ៤ គឺ សហរដ្ឋអាមេរិក រុស្ស៊ី អង្គការសហប្រជាជាតិ និងសហគមន៍អ៊ឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ