មេដឹកនាំរុស្ស៊ី និងអាហ្វ្រិកខាងត្បូងជួបសន្ទនាតាមទូរស័ព្ទ ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានយល់ព្រមពង្រឹងទំនាក់ទំនងទ្វេភាគី។
មេដឹកនាំរុស្ស៊ី និងអាហ្វ្រិកខាងត្បូងជួបសន្ទនាតាមទូរស័ព្ទ ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ក្នុងជំនួបនៅខាងក្រៅកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។ រូបថតឯកសារ៖ AFP/TTXVN

នៅក្នុងសេចក្តីប្រកាសរបស់វិមានក្រឹមឡាំងអំពីជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ១២ ឧសភារវាងមេដឹកនាំទាំងពីរ ភាគីទាំងពីរបានបង្ហាញពីចេតនាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យជាច្រើន។

យោងតាមខ្លឹមសារនៃជំនួបសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីតែងតែគាំទ្រ “ផ្លូវការទូត” ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីគាំទ្រសំណើរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូងក្នុងការអញ្ជើញមេដឹកនាំអាហ្វ្រិកឲ្យចូលរួមក្នុងការចរចាស្តីពីដំណើរការសន្តិភាពសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីពូទីនក៏បានរំលឹកឡើងវិញនូវការផ្តល់ជូនរបស់រុស្ស៊ីក្នុងការផ្តល់គ្រាប់ធញ្ញជាតិ និងជីដោយឥតគិតថ្លៃដល់បណ្តាប្រទេសនៅអាហ្វ្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ