មេដឹកនាំអង្គការណាតូបានដាសតឿន​ប្រទេសហុងគ្រី និងទួរគី ឲ្យ​ផ្តល់សច្ចាប័នលើ​សមាជិកភាពរបស់​ស៊ុយអែត

(VOVWORLD) - អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានស្នើឱ្យប្រទេសហុងគ្រី និងតួកគីមិនពន្យារពេលការអនុម័តលើសមាជិកភាពរបស់ស៊ុយអែតបន្ថែមទៀត។

ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំ២០២២ ប៉ុន្តែមានតែហ្វាំងឡង់ប៉ុណ្ណោះដែលត្រូវបានបញ្ចូលជាសមាជិកក្នុងខែមេសាឆ្នាំនេះ។ យោងតាមបទប្បញ្ញត្តិរបស់អង្គការណាតូ ការទទួលស្គាល់សមាជិកថ្មី ទាមទារការយល់ព្រមពីប្រទេសសមាជិកទាំង ៣១។ បច្ចុប្បន្ន ប្រទេសទួរគី និងហុងគ្រី ជាសមាជិកណាតូនៅសេសសល់ចំនួនពីរ ដែលមិនបានផ្តល់សច្ចាប័នលើសមាជិកភាពស៊ុយអែត។

មេដឹកនាំអង្គការណាតូបានដាសតឿន​ប្រទេសហុងគ្រី និងទួរគី ឲ្យ​ផ្តល់សច្ចាប័នលើ​សមាជិកភាពរបស់​ស៊ុយអែត - ảnh 1អគ្គលេខាធិការនៃអង្គការណាតូ លោក Jens Stoltenberg។ រូបថត៖ AFP/TTXVN

កាលពីថ្ងៃទី២៣ ខែតុលា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបញ្ជូនលិខិតសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែតទៅកាន់រដ្ឋសភាប្រទេសនេះជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ រដ្ឋសភាទួរគីមិនទាន់បានប្រកាសពេលវេលាជាក់លាក់សម្រាប់ការបោះឆ្នោតលើបញ្ហាខាងលើនៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះ ទោះបីជារដ្ឋាភិបាលហុងគ្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ស្រដៀងគ្នានេះទៅកាន់រដ្ឋសភាកាលពីរដូវក្តៅឆ្នាំមុនក៏ដោយ ក៏សមាជិកសភារបស់ប្រទេសនេះបានពន្យារពេលការពិចារណាលើសេចក្តីព្រាងច្បាប់នេះ ដោយសារតែការអត្ថាធិប្បាយ "មិនរាក់ទាក់" ពីអ្នកនយោបាយស៊ុយអែត ចំពោះប្រទេសហុងគ្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ