មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រនិងរម្មណីដ្ឋានបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងឱកាសទិវាបុណ្យ

មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រនិងរម្មណីដ្ឋានបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងឱកាសទិវាបុណ្យ - ảnh 1
ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទីភ័ស្តុតាងសង្គ្រាមទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក (VOV)

        Vovworld-ភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់បានមកទស្សនាសារមន្ទី​ភ័ស្តុតាង​
សង្គ្រាម​ទីក្រុងហូជីមិញក្នុងអំឡុង២ថ្ងៃកន្លងមក។ រាល់វត្ថុតាងឯកសារ​នៅទីនេះ
បាន​ជួយឲ្យភ្ញៀវទស្សនាយល់បន្ថែមអំពីភាពឃោឃៅនិងសាហាវនៃសង្គ្រាមដែល
​បណ្ដាលឡើងចំពោះប្រជាជនវៀតណាម។

        តាមគណៈកម្មការគ្រប់គ្រងមណ្ឌលផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap
បានឲ្យដឹងថា ក្នុងអំឡុង៣ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មេសាបានមាន​មនុស្ស៧
​ម៉ឺន​នាក់មកគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅដំបន់
Vung Chua-Dao Yen នៃឃុំ Quang Dong ស្រុក Quang Trach ខេត្ត Quang Binh។

        ក្នុងឱកាសបុណ្យទី៣០មេសានិងទី១ឧសភាឆ្នាំនេះ ជារៀងរាល់ថ្ងៃទីក្រុង Hoi
An ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរណ៍ជាង១ម៉ឺននាក់មក​ទស្សនា កើនជិត
​២៥%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចាប់ពីថ្ងៃទី​២ឧសភា ទីក្រុង Hoi
An បានបញ្ជូលផលិតផលទេសចរណ៍ថ្មីមួយគឺរាត្រី Cu Lao បំរើឲ្យភ្ញៀវ​ទេសចរណ៍​
នារាត្រីថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ